កីឡា
ផល សោភ័ណ្ឌ ប្រកួតជាមួយ Nabati នៅរុស្ស៊ីចាប់ពីម៉ោង៦ល្ងាចនេះ
អ្នកប្រដាល់គុនខ្មែរ ផល សោភ័ណ្ឌ នឹងប្រកួតជាមួយកីឡាកររុស្ស៊ី Kamran Nabati ចាប់ពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅកម្មវិធី RCC Fair Fight 22 នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
ផល សោភ័ណ្ឌ មានបទពិសោធច្រើនសម្រាប់ការប្រកួតនៅក្នុងប្រទេស និងកំពុងគ្រប់គ្រងខ្សែក្រវាត់រហូតដល់៥គ្រឿង ប៉ុន្តែរូបគេមិនសូវបានចេញទៅប្រកួតនៅក្រៅប្រទេសច្រើនទេ។ ការប្រកួតនៅក្រៅប្រទេសចុងក្រោយរបស់ សោភ័ណ្ឌ គឺចាញ់ខ្លាចាស់ថៃ Saenchai ក្នុងទឹកទី១កាលពីឆ្នាំ២០១៥។

Kamran Nabati ជាជើងខ្លាំងឃីកបុកស៊ីងរបស់ប្រទេសរុស្ស៊ីម្នាក់ដែលមានចំណាត់ថ្នាក់លេខ១០ក្នុងពិភពលោកសម្រាប់ប្រភេទទម្ងន់ Super Featherweight គិតត្រឹមខែសីហា ឆ្នាំ២០២៣។ រូបគេមិនទាន់ស្គាល់បរាជ័យឡើយ ក្នុងចំណោមការប្រកួតឃីកបុកស៊ីងអាជីពចំនួន១៧លើក ក្នុងនោះផ្តួលដៃគូឲ្យសន្លប់៦លើក។
ប៉ុន្តែបើគិតសរុបទាំងការប្រកួតលក្ខណៈស្ម័គ្រចិត្តផង Nabati មានប្រវត្តិប្រកួតមិនក្រោម៥០លើកឡើយ គិតចាប់តាំងពីការប្រកួតតាំងពីឆ្នាំ២០១០។ រូបគេមានបទពិសោធប្រកួតលើឆាកអន្តរជាតិច្រើនទាំងនៅតំបន់អាស៊ី និងអឺរ៉ុប។ បច្ចុប្បន្ន រូបគេកំពុងកាន់ខ្សែក្រវាត់ប្រចាំសង្វៀន RCC Fair Fight។ កាលពីខែមិថុនា ឆ្នាំនេះ រូបគេបានឡើងការពារខ្សែក្រវាត់របស់ខ្លួនជោគជ័យតាមរយៈជ័យជម្នះលើកីឡាករចិន Gaofen Meng ដោយពិន្ទុ។
អ្វីដែលគួរឲ្យប្រៀបធៀបមួយទៀតនោះគឺ Nabati ធ្លាប់ផ្តួលកីឡាករថៃ Sue Black ឲ្យសន្លប់ក្នុងទឹកទី១កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែ Sue Black ធ្លាប់ឈ្នះពិន្ទុ ផល សោភ័ណ្ឌ កាលពីឆ្នាំ២០២២ នៅសង្វៀនថោន ដូច្នេះអ្នកលេងគុនខ្មែរជួបជើងខ្លាំងពិតប្រាកដមែនទែនហើយ។

ទាក់ទឹងការប្រកួតនេះដែរ លោក Oleg Kudrinsky ស្ថាបនិកសហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅរុស្ស៊ីបានលើកឡើងថា ៖«Nabati ជាម្ចាស់ខ្សែក្រវាត់ទម្ងងន់ Lightweight ប្រចាំសង្វៀន RCC Fair Fight។ គាត់ជាកីឡាករលំដាប់កំពូលម្នាក់ដែលមានកណ្តាប់ដៃល្អ ប្រើប្រាជ្ញាដ៏ឆ្លាតវៃ»។
កុំភ្លេចតាមដានទស្សនាដែលការប្រកួតនឹងចាប់ផ្តើមដំណើរការពីម៉ោង៦ល្ងាចនេះតទៅដោយតាមការគ្រោងទុក ទូរទស្សន៍ថោនអាចនឹងផ្សាយបន្តផ្ទាល់ពីប្រទេសរុស្ស៊ី៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


