សន្តិសុខសង្គម
សាធារណជន សំណូមពរអ្នកចូលចិត្តជួបជុំផឹកស្រាតាមទីសាធារណៈ បញ្ឈប់សកម្មភាពនេះ ព្រោះនាំគំរូអាក្រក់
មនុស្សធំមួយចំនួន ចូលចិត្តបង្កើតគំរូមិនល្អណាស់ ពិសេសរឿងផឹកស៊ីនេះ គឺលេខ១ តែម្តង។ បើនៅតាមសួន សាធារណៈមួយចំនួន ឱ្យតែមានការជួបជុំ ច្រើនតែអមដោយស្រាបៀរមកជាមួយដែរ ដែលខ្លះទាំងផឹកស៊ីផង ចាក់ភ្លេងលឺៗផង មើលទៅហាក់គ្មានសណ្តាប់ធ្នាប់សោះ។ នេះជាការលើកឡើងរបស់ អ្នកនាង ម៉ៃ ម៉ូលីតា អ្នករស់នៅសង្កាត់ព្រែកលាប ផ្តល់សម្ភាសជាមួយ កម្ពុជាថ្មី ។


អ្នកស្រី ម៉ៃ ម៉ូលីតា បញ្ជាក់ថា មិនខុសទេបើគ្រាន់តែទទួលទានស្រា តែអ្វីដែលមិនគួរ គឺផឹកស្រានៅតាមទីសាធារណៈ ដែលជាន្លែងមានក្មេងចាស់ និងយុវវ័យ ទៅកម្សាន្តច្រើន។ អ្នកនាងបន្ថែមថា មនុស្សធំ ត្រូវពិចារណាចំណុចនេះ ព្រោះវា ពិតជាជះឥទ្ធិពលដល់ក្មេងជំនាន់ អាចធ្វើឱ្យពួកគេយល់ថា ការទទួលទានស្រា ជាវប្បធម៌នៃការការជួបជុំ។ មិនតែប៉ុណ្ណោះ ការទទួលទានស្រាបៀរតាមទីសាធារណៈ អាចប៉ះពាល់តម្លៃសីលធម៌ខ្មែរ និងមុខមាត់ប្រទេសជាតិ មិនគួរបន្តសកម្មភាពទាំងនេះទៀតឡើយ។
លោក សៀង បញ្ហា បុគ្គលិកបម្រើការងារនៅស្ថាប័នឯកជនមួយកន្លែង បង្ហាញការយល់ឃើញដែរថា ការជួបជុំគ្នាផឹក ស្រាបៀរតាមទីសាធារណៈ វាអាចផ្តល់ជាផលរំខានដល់អ្នកនៅជុំវិញ។ លោកបន្ត អ្នកខ្លះ ផឹកស៊ីរួចហើយ ពង្រាយសំរាម គ្មានសណ្តាប់ធ្នាប់ ហើយករណីដែលអាចកើតមានមួយទៀតនោះ គឺអាចបង្កជាជម្លោះកើតឡើងផងដែរ។

ជុំវិញរឿងរ៉ាវនេះ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច លើកឡើងដែរថា ការផ្សព្វផ្សាយស្រាបៀរ ដែលអ្នកទទួលទានស្រាបៀរ ចូលចិត្ត បង្អួតក្មេងជារៀងរាល់ថ្ងៃនោះ គឺជាទម្លាប់ដ៏អាក្រក់ដល់ក្មេង ព្រោះក្មេងនឹងយល់ថា ការទទួលស្រាបៀរ ជារឿងសប្បាយ និងជារឿងល្អ។ ត្រង់ចំណុចនេះ លោកថា វានឹងធ្វើឱ្យប៉ះពាល់ដល់ធនធានមនុស្ស និងកម្លាំងពលកម្ម នាពេលអនាគត ដូចនេះ ត្រូវរៀបចំប្រព័ន្ធអប់រំឱ្យបានល្អ បណ្តុះការគិតរបស់ក្មេង។

ជាមួយគ្នានេះ អ្នកស្រី ចាន់ តុលា ដែលជាអាជីវករ នៅផ្សារទួលទំពូង បង្ហាញក្តីព្រួយបារម្ភដែរថា ការផ្សព្វផ្សាយពីគ្រឿង ស្រវឹង មានគ្រប់រូបភាព ហើយការហូបស្រានេះ ដូចជាប្រពៃណីមួយទៅហើយសម្រាប់ប្រជាពលរដ្ឋខ្មែរ ក្នុងការជួបជុំ។ អ្នកស្រីថា “វាពិបាកណាស់ក្នុងការហាមឃាត់ក្មេង ទាល់តែមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ ពិសេសគឺគ្រួសារតែម្តង ព្រោះគ្រួសារ ជាអ្នកនៅកៀកក្មេងបំផុត ហើយគ្រួសារខ្លះជាអ្នកបង្កើតគំរូហ្នឹងតែម្តង”៕
អត្ថបទ៖ សុធាវី
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១០ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


