កីឡា
ពីរប្រកួតក្រៅស្រុករបស់ ផល សោភ័ណ្ឌ សុទ្ធតែចាញ់លឿនហួសពីការគិត
ជើងឯកគុនខ្មែរ ផល សោភ័ណ្ឌ បានបរាជ័យក្រោមរន្ទះជើងរបស់កីឡាករម្ចាស់ផ្ទះរុស្ស៊ី Kamran Nabati នៅដើមទឹកទី១ កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅកម្មវិធី RCC Fair Fight 22 នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

ជំនួបដែលអ្នកគាំទ្រទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកហើយបានប្រព្រឹត្តទៅត្រឹមតែ១:១៣នាទីប៉ុណ្ណោះក៏ត្រូវបានបញ្ចប់ បន្ទាប់ពីកីឡាករ Nabati ប្រើជើងទាត់នាគវាត់កន្ទយចំមុខរបស់ ផល សោភ័ណ្ឌ បណ្តាលឲ្យសន្លប់។
តាមបទពិសោធឡើងសង្វៀនរាប់ឆ្នាំ និងឆ្លងកាត់ដៃគូរាប់ភ្លេច ផល សោភ័ណ្ឌ គួរតែបានតតាំង បញ្ចេញសមត្ថភាពអស់ បើទោះបីជាចាញ់ ឬឈ្នះយ៉ាងណាក៏ដោយ ប៉ុន្តែបែរជាបញ្ចប់ទៅយ៉ាងលឿនហួសពីការរំពឹងទុក និងជារឿងគួរឲ្យសោកស្តាយបំផុត។

លទ្ធផលនេះមិនខុសអ្វីកាលពីឆ្នាំ២០១៥ ផល សោភ័ណ្ឌ បានទៅប្រកួតនៅកម្មវិធីធំ Thai Fight ជាមួយវីរបុរសថៃ Saenchai ប៉ុន្តែការប្រកួតបានប្រព្រឹត្តទៅត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះក៏កីឡាករថៃប្រើកណ្តាប់ដៃផ្តួលអ្នកលេងគុនខ្មែរឲ្យសន្លប់យ៉ាងលឿន។ ការប្រកួតនេះក៏ជារឿងគួរឲ្យសោកស្តាយបំផុតដែរ។
តាមពិតទៅ ផល សោភ័ណ្ឌ ជាកីឡាករវ៉ៃក្បាច់ និងតែងតែធ្វើបានល្អរាល់ពេលដែលរូបគេប្រកួតនៅក្នុងប្រទេស ប៉ុន្តែនៅពេលចេញទៅប្រកួតនៅក្រៅស្រុកហាក់ដូចជាមិនកាក់កបសោះ។

នេះមិនមែនជារឿងចៃដន្យ ឬសំណាងមិនល្អនោះទេ ប៉ុន្តែជាការខ្វះចន្លោះនៅពេលជួបដៃគូដែលរហ័ស ចេញអាវុធលឿន និងប្រើក្បាច់ប្លែកៗ ខណៈកីឡាករកម្ពុជាមានទម្លាប់តាមរបៀបដែលធ្លាប់នោះក្នុងស្រុក ដូច្នេះជាចំណុចដែលត្រូវកែលំអនៅពេលចេញទៅប្រកួតនៅក្រៅស្រុក៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


