ព័ត៌មានជាតិ
ត្រឹមជិត ២ទសវត្សរ៍ អាជ្ញាធរជាតិអប្សរា ដាំឈើប្រណីតបានជាង ២លានដើម
អាជ្ញាធរជាតិអប្សរា បាន និងកំពុងខិតខំដាំដើមឈើរាប់សិបម៉ឺនដើមក្នុង១ឆ្នាំៗ នៅក្នុងតំបន់អង្គរ ជាក់ស្ដែងគិតពីឆ្នាំ២០០៤ មកដល់បច្ចុប្បន្ន បានដាំឈើជាង ២លានដើម។ ក្នុងនោះមានដូចជា ក្រញូង បេង នាងនួន ធ្នង់ ព្រមទាំងដើមឈើប្រណីតៗ និងដើមឈើប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀតផងដែរ។

លោក ឡុង កុសល អគ្គនាយរងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍បន្តប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នេះថា អាជ្ញាធរជាតិអប្សរា បានសហការជាមួយក្រុមហ៊ុនធំៗដែលរកទីតាំងដើម្បីដាំកូនឈើ។ ជាមួយគ្នានេះក៏មានទាំងស្ថាប័នការងាររដ្ឋ និងវិស័យឯកជន ព្រះសង្ឃ គ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋ បានចូលរួមដាំឈើក្នុងរមណីយដ្ឋានអង្គរ យ៉ាងកុះករកន្លងមក។

លោក ឡុង កុសល បញ្ជាក់ថា៖ “ដើមឈើដែលយើងដាំនៅក្នុងបរិវេណរមណីយដ្ឋានអង្គរ ដូចជានៅ មុខប្រាសាទអង្គរវត្ត មុខប្រាសាទភ្នំបាក់ខែង តំបន់អង្គរធំ នៅតាមដងផ្លូវ នៅតាមប្រព័ន្ធប្រឡាយបុរាណ នៅតាមខ្នងបារាយណ៍ នៅតាមទីតាំងមួយចំនួនផ្សេងទៀត តាមស្ថានីយ៍ដែលយើងរៀបចំតាមទីតាំងផ្សេងៗទៀត”។

ចំពោះកន្លែង ឬទីតាំងណាដែលត្រូវដាំឈើទៀតនោះ លោក ឡុង កុសល មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរា នៅតែបន្តដាំរហូត នៅក្នុងបរិវេណរមណីយដ្ឋានអង្គរ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏មានស្ថានីយ៍បណ្ដុះកូនឈើផ្ទាល់ខ្លួន ដើម្បីបណ្ដុះកូនឈើដាំខ្លួនឯងផង និងចែកចាយជូនសារធារណជន ក៏ដូចជាស្ថាប័នរដ្ឋ ឬក៏ឯកជនដែលមានតម្រូវការចង់បាន ដែលជូនដោយមិនគិតប្រាក់។

គួរបញ្ជាក់ថា រមណីយដ្ឋានអង្គរ មានទំហំ ៤០១គីឡូម៉ែត្រការ៉េ ស្ថិតនៅភាគពាយព្យ នៃខេត្តសៀមរាប បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ក្នុងឆ្នាំ១៩៩២។ តំបន់នេះ គឺជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


