វប្បធម៌ ជំនឿ
ច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ត្រូវបានជួសជុល ក្នុងដំណាក់កាលទី៨
ច្រាំងកសិន្ធុប្រាសាទអង្គរ ផ្នែកខាងជើងស្ពានហាល ប្រវែងចំនួន ២០ ម៉ែត្រ ត្រូវបាន អាជ្ញាធរជាតិអប្សរា បន្តជួសជុល ក្នុងដំណាក់កាលទី៨ នៅឆ្នាំ២០២៤ នេះ។ ការងារនេះ គ្រោងនឹងបញ្ចប់នៅដើម ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមការឱ្យដឹងពី អាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ។

អ្នកស្រី នង បូរ៉ាវី មន្រ្តីបច្ចេកទេសគ្រប់គ្រងការដ្ឋានជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត បានឱ្យដឹងថា ស្ថានភាពច្រាំងកសិន្ធុប្រវែង ២០ ម៉ែត្រ ដែលត្រូវបន្តជួសជុលនេះ កាំជណ្តើរថ្មភក់មួយចំនួនស្រុតធ្លាក់ចូលក្នុងកសិន្ធុ និងកប់ក្នុងភក់ នាំឱ្យខូចខាតប្រមាណ ៦០ ភាគរយ។

អ្នកជំនាញរូបនេះ បញ្ជាក់ថា ដំបូងគឺត្រូវធ្វើទំនប់ហើយបូមទឹកចេញ ធ្វើសម្រង់ប្លង់ សម្អាតកំណកដី ហើយលើកកាំជណ្តើរថ្មភក់មកលាងសម្អាត ចុះបញ្ជីថ្ម គូសប្លង់លម្អិតស្ថានភាពដុំថ្មនីមួយៗមុននឹងជួសជុលពង្រឹងថ្មដែលខូចខាត។ ជួសជុលពង្រឹងគ្រឹះ ហើយរៀបកាំជណ្តើរថ្មបាយក្រៀមថ្មីចំនួន ៧ កាំ ជំនួសថ្មបាយក្រៀមចាស់ដែលខូចខាត។ បន្ទាប់មក រៀបកាំជណ្តើរថ្មភក់ចំនួន ៤ កាំតាមលំនាំដើមឡើងវិញ។

អ្នកស្រី នង បូរ៉ាវី បន្ថែមថា ការដ្ឋានជួសជុលដែលស្ថិតនៅជាប់នឹងទឹកនេះ មានបញ្ហាប្រឈមមួយចំនួនត្រូវការពេលវេលា ការយកចិត្តទុកដាក់ អត់ធ្មត់ ការស្រឡាញ់ និងចង់ថែរក្សាមរតកដូនតា ដើម្បីឱ្យរឹងមាំគង់វង្សយូរអង្វែងបន្តទៀត។

គួរបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ គិតទាំងនៅដំណាក់កាលទី៨ នេះផង ការងារជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងជើងស្ពានហាល សរុបបានប្រវែងចំនួន ១៦៣ ម៉ែត្រហើយ៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


