ព័ត៌មានជាតិ
ដើមឆ្នាំ២០២៦ រមណីយដ្ឋានអង្គរទទួលភ្ញៀវទេសចរយ៉ាងកុះករ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់
រមណីយដ្ឋានអង្គរដែលជាបេះដូងនៃវិស័យទេសចរណ៍កម្ពុជា នៅតែបន្តបង្ហាញភាពទាក់ទាញខ្លាំងក្លា ដោយបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ជាពិសេស ក្នុងអំឡុងថ្ងៃឈប់សម្រាក និងពិធីបុណ្យទាននានា អ្វីដែលជាការកត់សម្គាល់ខ្លាំងក្នុងដើមឆ្នាំ២០២៦នេះ គឺការហក់ឡើងនៃចំនួនភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា ដែលបានជ្រើសរើសកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ និងសាសនាដ៏សំខាន់បំផុត។

លោក ស៊ាន ផល្លា អតីតមគ្គទេសក៍ទេសចរណ៍មួយរូប ដែលបានចុះសង្កេតផ្ទាល់នៅតំបន់ប្រាសាទអង្គរវត្ត បានបង្ហាញនូវក្ដីរំភើបចំពោះទិដ្ឋភាពដ៏រស់រវើកនៃលំហូរភ្ញៀវទេសចរ។ លោកបានសង្កត់ធ្ងន់ថា នៅកន្លែងខ្លះ គឺមានភ្ញៀវច្រើនរហូតដល់ស្ទើរតែពិបាករកកន្លែងថតរូប ប៉ុន្តែនេះជាសញ្ញាណវិជ្ជមានដែលយើងសប្បាយរីករាយទាំងអស់គ្នា។ ក្រៅពីចំនួនភ្ញៀវ លោកក៏បានកោតសរសើរមិនដាច់ពីមាត់ចំពោះការថែទាំបរិស្ថាន និងការរៀបចំសោភ័ណភាព ដែលមានភាពបៃតងគ្រប់រដូវកាល និងការរៀបចំកន្លែងកម្សាន្តបានស្អាតជាងមុនឆ្ងាយណាស់។
លោកបានបន្ថែមថា អ្នកទេសចរអន្ដរជាតិ ជាពិសេស អ្នកទេសចរឥណ្ឌា ពេញចិត្តយ៉ាងខ្លាំងចំពោះរមណីយដ្ឋានអង្គរ ព្រោះពួកគាត់យល់ឃើញថា ប្រាសាទអង្គរវត្ដ ជាសក្ដានុពលវិស័យទេសចរណ៍វប្បធម៌ អរិយធម៌ និងប្រវត្ដិសាស្ដ្រនៃសាសនា។ លោកថា កំណើនភ្ញៀវទេសចរគ្រប់ជាតិសាសន៍នេះ បង្ហាញថា កម្ពុជាមានសុខសុវត្ថិភាពលើវិស័យទេសចរណ៍។

លោក ស៊ាន ផល្លា បានបញ្ជាក់ថា «ថ្ងៃនេះមានភ្ញៀវជាតិ និងអន្តរជាតិមកច្រើន កន្លែងខ្លះស្ទើរតែពិបាកនឹងថតទៀត អីចឹងជារឿងមួយដែលសប្បាយរីករាយទាំងអស់គ្នា ដែលរមណីយដ្ឋានអង្គរយើងសម្បូរភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា។ ខ្ញុំចាប់អារម្មណ៍ត្រង់ការរៀបចំ ការរៀបចំបានស្អាត បានច្រើនជាងមុនច្រើនមែនទែន ទាំងការរៀបចំកន្លែងថតលម្អផង កន្លែងទូទៅផង ជាពិសេសការថែទាំសួនបានល្អហើយខៀវគ្រប់រដូវកាលតែម្តង។ ភ្ញៀវទេសចរឥណ្ឌា ឃើញថាមកច្រើន ហើយខ្ញុំឃើញរូបភាពកន្លងមកតាមហ្វេសប៊ុកហ្នឹង ឃើញជាក្រុមធំៗ ដល់ជាក់ស្តែងឃើញគាត់មែន នេះជារឿងដ៏ប្រសើរមួយ»។
លោកក៏បានអរគុណទេសចរឥណ្ឌា ដែលគាំទ្រ និងបន្តមកទស្សនាកម្ពុជា ជាជាងទៅប្រទេសមួយដែលមិនឱ្យតម្លៃ លើព្រហ្មញ្ញសាសនា ក៏ដូចជាសាសនាឥណ្ឌាផ្ទាល់ ហើយកម្ពុជាតែងគោរព ដល់សាសនាព្រះពុទ្ធ និងព្រហ្មញ្ញសាសនារួមបញ្ចូលគ្នាតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ននេះ។

សូមជម្រាបថា ក្រសួងទេសចរណ៍កម្ពុជា បានត្រៀមលក្ខណៈជាស្រេច ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរឥណ្ឌាដែលរំពឹងនឹងកើនឡើងបន្ថែមទៀតនាឆ្នាំ២០២៦នេះ តាមរយៈការហោះហើរត្រង់មកកាន់ខេត្ដសៀមរាប ជាពិសេសបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់ដូចជាបងប្អូនបង្កើតរួមវប្បធម៌អរិយធម៌ និងប្រវតិ្តសាស្រ្តគ្នារាប់ពាន់ឆ្នាំមកហើយ៕





ដោយ៖ គឿន វេត
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


