ព័ត៌មានជាតិ
ក្រសួងសុខាភិបាលពិនិត្យសេចក្តីព្រាងចុងក្រោយ សេវាព្យាបាលជំងឺផ្លូវចិត្តនឹងគ្រឿងញៀន
ដោយបានទទួលការអនុញ្ញាតពី សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី នៅខេត្តកំពត ក្នុងពិធីបើក និងបូកសរុប “សិក្ខាសាលា រៀបចំសេចក្តីណែនាំប្រត្តិបត្តិ ស្តីពី សំណុំសកម្មភាពបង្គ្រប់ និងមគ្គុទេសក៍គ្លីនិក សម្រាប់ព្យាបាលជំងឺផ្លូវចិត្ត និងវិបត្តិបណ្តាលមកពីការប្រើប្រាស់សារធាតុញៀន” ដែលរៀបចំដោយ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល ដោយមានការគាំទ្រពី គម្រោង នៃអង្គការ MOMENTUM-USAID។

គោលបំណងសំខាន់ នៃសិក្ខាសាលានេះគឺ៖ ១. ពិនិត្យសេចក្តីព្រាងចុងក្រោយ “សេចក្តីណែនាំសកម្មភាពបង្គ្រប់សម្រាប់សេវាព្យាបាលជំងឺផ្លូវចិត្ត និងភាពញៀនគ្រឿងញៀន” (Operational Guidelines of Complementary Package of Activities for Mental Health and Substance Abuse Services in Referral Hospitals) និង ២. ពិនិត្យសេចក្តីព្រាងចុងក្រោយ នៃមគ្គុទេសក៍គ្លីនិកសម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលបញ្ហាសុខភាពផ្លូវចិត្ត និងវិបត្តិបណ្តាលមកពីការប្រើប្រាស់សារធាតុញៀនក្នុងមន្ទីរពេទ្យបង្អែក (Clinical Practice Guidelines for Management of Mental and Substance Use Disorders in Referral Hospitals)។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូលរួមពី លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានស្តីទី នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត និង លោកវេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ព្រមទាំង តំណាងនាយកដ្ឋាន តំណាងមន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែក មួយចំនួន អ្នកជំនាញសុខភាពផ្លូវចិត្ត តំណាងមកពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងតំណាងមកពីភាគីពាក់ព័ន្ធ សរុបមានអ្នកចូលរួមប្រមាណ ៤៥ រូប៕

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៥១ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


