ព័ត៌មានជាតិ
ក្រោយចាកចេញ៨ឆ្នាំ ពេលនេះ លោក ជួន ណារិន្ធ បានមកភ្នំពេញវិញហើយ ក្នុងតំណែងជាស្នងការរាជធានី
លោក ជួន ណារិន្ទ ជាអតីតស្នងការនគរបាលខេត្តព្រះសីហនុ ត្រូវបានចូលកាន់តំណែង ជាស្នងការនគរបាលរាជធានីភ្នំពេញថ្មី ជំនួសលោក ស ថេត នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ។

លោក ធ្លាប់ជាអតីតស្នងការរងរាជធានីភ្នំពេញ បន្ទាប់មកនៅឆ្នាំ ២០១៥ លោកក៏ត្រូវផ្ទេរតំណែងទៅកាន់តួនាទីជាស្នងការនគរបាលខេត្តព្រះសីហនុ ជំនួសលោក ស៊ាង កុសល រហូតដល់ឆ្នាំ២០២៣នេះ។ រយៈពេល ៨ឆ្នាំ ដែលឃ្លាតឆ្ងាយពីភ្នំពេញ លោក ជួន ណារិន្ទ ក៏បានវិលត្រឡប់មកកាន់តួនាទីនៅរាជធានីភ្នំពេញម្តងទៀត ក្នុងនាមជាស្នងការនគរបាលរាជធានីភ្នំពេញតែម្តង។
លោក ជួន ណារិន្ទ អតីតស្នងការនគរបាលខេត្តព្រះសីហនុ ត្រូវបានតែងតាំងជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ហើយលោក ក៏ត្រូវបានលោកបណ្ឌិត ស សុខា ប្រគល់ភារកិច្ចបន្ថែមទៀត ជាស្នងការរាជធានីភ្នំពេញ ដែលត្រូវចូលកាន់តំណែងនៅថ្ងៃនេះ ក្រោមអធិបតីភាពរបស់លោក ស ថេត អគ្គស្នងការនគរបាលជាតិ ដែលទើបតែកាន់តំណែង កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញ។

នៅក្នុងពិធីចូលកាន់តំណែងថ្មីរបស់លោក ជួន ណារិន្ទ នេះ លោក ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជា និងណែនាំដល់ស្នងការនគរបាលរាជធានី ខេត្ត ទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យឱ្យបានច្បាស់លាស់ គ្រប់ប៉ុស្តិ៍នគរបាលទាំងអស់ទូទាំងប្រទេស ត្រូវបើកទ្វារ ២៤ម៉ោង លើ២៤ម៉ោង ព្រមទាំង មានមន្ត្រីប្រចាំការជានិច្ច ដើម្បីទទួលបណ្តឹងពលរដ្ឋ។

បន្ទាប់ពីលោក ជួន ណារិន្ទ មកកាន់តំណែងជាស្នងការរាជធានីភ្នំពេញ លោក ស រដ្ឋា ក៏ត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ ហើយនឹងត្រូវប្រកាសចូលកាន់តំណែង ជាស្នងការនគរបាលខេត្តព្រះសីហនុ ជំនួសលោក ជួន ណារិន្ទ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ផងដែរ៕




-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន