ព័ត៌មានជាតិ
ស្ត្រីជនជាតិវៀតណាម៤នាក់វ័យចន្លោះពី៥៣-៧០ឆ្នាំ ត្រូវឃាត់ខ្លួនក្នុងករណីលួចទូរស័ព្ទជិត២០គ្រឿងនៅនគរសង្ក្រាន្តទួលទំពូង
សមត្ថកិច្ចជំនាញព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន៤នាក់ មានវ័យចន្លោះពី៥៣ឆ្នាំ ដល់ទៅ៦៩ឆ្នាំ ធ្វើសកម្មភាពលួចទូរស័ព្ទប្រជាពលរដ្ឋដើរលេងកម្សាន្តនគរសង្រ្កាន្តទួលទំពូង ដោយចាប់យកវត្ថុតាងជាទូរស័ព្ទទំនើបជិត២០គ្រឿង។

បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការនគរបាលរាជធានី ការចាប់ខ្លួននេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅក្នុងកម្មវិធីនគរសង្រ្កាន ទួលទំពូង ផ្លូវ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពដដែល ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១/ឈ្មោះ CHU THI CHIEN វ័យ៦៩ឆ្នាំ, ទី២/ឈ្មោះ NGUYEN THI HOA អាយុ៥៩ឆ្នាំ, ទី៣/ឈ្មោះ TRAN THI THAO អាយុ ៥៣ឆ្នាំ និងទី៤/ឈ្មោះ KIM THI LIEU អាយុ ៦០ឆ្នាំ។ ស្រ្តីទាំង៤នាក់នេះ ជាជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល មិនស្គាល់ទីតាំង គ្មានមុខរបរ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានត្រួតពិនិត្យរកសារធាតុញៀន ប៉ុន្តែលទ្ធផលបង្ហាញថា គ្មានសារធាតុញៀនឡើយ។
ក្នុងពេលចាប់ខ្លួន សមត្ថកិច្ចបានចាប់យកវត្ថុតាងដូចជាកាបូបស្ពាយពីក្រោយចំនួន០១ពណ៌ខ្មៅ។ទូរស័ព្ទដៃចម្រុះម៉ាកចំនួន១៧គ្រឿង និងក្រដាសអាលុយម៉ីញ៉ូមមួយចំនួន។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងលើជនសង្ស័យខាងលើ ដើម្បីចាត់ការតាមនីតិវិធី៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


