សន្តិសុខសង្គម
បញ្ជូនជនសង្ស័យ៩នាក់ទៅកាន់តុលាការ ពាក់ព័ន្ធករណីប្លន់និងចាប់ឃុំឃាំងដោយខុសច្បាប់ ដកហូតវត្ថុតាងគ្រឿង ញៀនមួយចំនួនធំ
ជនសង្ស័យចំនួន ០៩នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងអធិការខណ្ឌកំបូល ,ខណ្ឌមានជ័យ, ខណ្ឌព្រែកព្នៅ និង ខណ្ឌពោធិសែនជ័យ ធើ្វការស្រាវជ្រាវបង្រ្កាបបានឃាត់ខ្លួនយកមកបង្ហាញមុខជា សាធារណៈ ពាក់ព័ន្ធបទលើស រក្សាទុក ដឹកញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និង ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ,ជំរិតទារប្រាក់(ពុំបានសម្រេច) ក្នុងនោះជនសង្ស័យ២នាក់ រងរបួសដោយលោតពីលើផ្ទះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងអនុវត្តន៍តាមបទបញ្ជាពីលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ និងបញ្ហារដោយផ្ទាល់ពីលោកឧត្តសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល និងអនុវត្តន៍ដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បើកការស្រាវជ្រាវកាលពីថ្ងៃទី១៩ និង ថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៦ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់។


ក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងជំនាញបានធើ្វការស្រាវជ្រាវចំនួយ៣ករណី០១ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (យកដៃព្រួតគ្នាវាយប្លន់យកម៉ូតូម៉ាកហុង ដាស្កូបពី ពណ៌ ចម្រុះ សេរីឆ្នាំ២០២៥ គ្មានផ្លាកលេខ ចំនួន០១គ្រឿង និងទូរសព្ទ័ដៃម៉ាកហ៊ីណូចំនួន ០១ គ្រឿង) ប្រព្រឹត្ត នៅចំណុចដីវាល ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០២ និង ២០ នាទី, រក្សាទុក ដឹកញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន,កាន់កាប់អាវុធដោយគ្មាន ការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ៩ សហគមន៍អណ្តូង៦ ផ្លូវបេតុង ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៥ និង ៤០ នាទី,


ករណីទី០២ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (យកដៃព្រួតគ្នាវាយប្លន់យកម៉ូតូម៉ាកហុង ដាំស្កុបពី ពណ៌ចម្រុះ សេរីឆ្នាំ២០២៥ គ្មានផ្លាកលេខ ចំនួន០១គ្រឿង និងទូរសព្ទ័ដៃម៉ាកហូណូចំនួន ០១ គ្រឿង) ប្រព្រឹត្តនៅចំណុច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះជួល ផ្លូវលេខ៣៧១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមីនាំ ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០១ និង៤៥ នាទី និង ករណីទី០៣ ៖ ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ,ជំរិតទារប្រាក់(ពុំបាន សម្រេច) និងអំពើលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចក្នុងបុរី មុខផ្ទះលេខ០២A ផ្លូវលេខ៣ ភូមិទួលកី សង្កាត់ភ្លើ ងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២២ និង ០០ នាទី។


បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញយកមកបង្ហាញមុខជាសាធារណៈ រួចបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


