ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលថៃ ត្រៀមអនុវត្តវិធានការបញ្ចុះតម្លៃទំនិញ អគ្គិសនី ប្រេងម៉ាស៊ូត និងចែកប្រាក់ ១ម៉ឺនបាត
រដ្ឋាភិបាលថៃ ត្រៀមអនុវត្តនូវវិធានការមួយចំនួន ដែលមានគោលបំណងកាត់បន្ថយតម្លៃទំនិញ និងជំរុញសេដ្ឋកិច្ច បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង គ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយ។

យោងតាមអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Julapun Amornvivat បានឲ្យដឹងថា វិធានការទាំងនេះ នឹងរួមបញ្ចូលទាំងការបញ្ចុះតម្លៃប្រេងម៉ាស៊ូត និងអគ្គិសនីផងដែរ។
រដ្ឋាភិបាលកំពុងពិចារណាកាត់បន្ថយពន្ធលើការនាំចេញប្រេងម៉ាស៊ូត ដើម្បីកាត់បន្ថយតម្លៃលក់រាយប្រេងម៉ាស៊ូតនៅលើទីផ្សារ ក៏ដូចជាផ្អាកការសងបំណុលរបស់រដ្ឋាភិបាល ដល់អាជ្ញាធរអគ្គិសនីថៃ (Egat) សម្រាប់ការឧបត្ថម្ភថ្លៃអគ្គិសនីក្នុងគ្រួសារផងដែរ។

រីឯសន្យារបស់គណបក្សភឿថៃ ក្នុងការផ្តល់ប្រាក់ឌីជីថលចំនួន ១០,០០០ បាតវិញនោះ, អនុប្រធានស្តីទីរបស់គណបក្ស និងជាសមាជិកគណៈកម្មាធិការគោលនយោបាយបក្ស លោក Kitti Limsakul និយាយថា ប្រាក់នេះនឹងត្រូវផ្តល់ឲ្យ២-៣លើក មិនមែនផ្តល់ឲ្យទាំងអស់ក្នុងពេលតែមួយនោះទេ។
លោក Kitti និយាយថា គោលនយោបាយនេះ អាចត្រូវបានអនុវត្ត ព្រោះវាមិនប្រឆាំងនឹងបទប្បញ្ញត្តិរបស់ធនាគារកណ្តាលថៃ (BoT) ដូចដែលចោទប្រកាន់ដោយអ្នកខ្លះឡើយ។
ទន្ទឹមនោះ ប្រភពមួយបានឲ្យដឹងថា រដ្ឋមន្ត្រីដឹកជញ្ជូនលោក Suriya Jungrungreangkit កំពុងរៀបចំពន្លឿនផែនការរបស់គណបក្ស ដើម្បីកំណត់តម្លៃសំបុត្រធ្វើដំណើរទូទាំងបណ្តាញផ្លូវដែកអគ្គិសនីរបស់ទីក្រុងបាងកក ក្នុងអត្រាថេរ ២០បាតសម្រាប់ការធ្វើដំណើរមួយលើក។
លោក Suriya ក៏មានបំណងពង្រីកសមត្ថភាពរបស់អាកាសយានដ្ឋានសុវណ្ណភូមិ ដុនមឿង ភូកេត និងអាកាសយានដ្ឋានក្នុងតំបន់ផ្សេងទៀតផងដែរ ដើម្បីគាំទ្រដល់ឧស្សាហកម្មអាកាសចរណ៍ និងផ្សព្វផ្សាយទេសចរណ៍របស់ប្រទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ លោក សេតថា អាចឲ្យកសិករថៃ ផ្អាកសងបំណុល៣ឆ្នាំ ដើម្បីជំរុញវិស័យកសិកម្ម ជួយសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


