ព័ត៌មានអន្ដរជាតិ
គ្រប់គ្រងស្ថានការណ៍លែងបាន! ថៃ សុំក្រុមផ្តាច់ខ្លួន ចរចាគ្នា ខណៈជំនួប នឹងរៀបចំនៅម៉ាឡេស៊ី ក្នុងខែកញ្ញា
ដោយសារស្ថានការណ៍កាន់តែធ្ងន់ធ្ងរទៅៗ គ្រប់គ្រងលែងបាន ប្រទេសថៃ បានសុំចរចាជាមួយក្រុមផ្តាច់ខ្លួនភាគខាងត្បូង ហើយមន្ត្រីរបស់ខ្លួន នឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី នៅខែកញ្ញា ខាងមុខ ដើម្បីពិភាក្សាគ្នា រកដំណោះស្រាយ។

កាសែត Bangkok Post បានដកស្រង់សម្តីលោក Wan Muhamad Noor Matha ជាទីប្រឹក្សានយោបាយនាយករដ្ឋមន្ត្រីថៃ ដែលបញ្ជាក់ពីវិមានរដ្ឋាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ថា ជំនួបសំខាន់មួយ នឹងរៀបចំឡើងតាមពេលវេលា ដែលបានកំណត់ ហើយបើការចរចាទទួលបានលទ្ធផលផ្លែផ្កា ថៃនិងម៉ាឡេស៊ី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយ ហើយទម្លាយសេចក្តីថ្លែងការណ៍នោះ ជាសាធារណៈតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនទាន់ប្រាប់ ថ្ងៃណាឲ្យប្រាកដនោះទេ ហើយក៏មិនទម្លាយដែរថាតើ មន្ត្រីរូបណាខ្លះ ដែលនឹងទៅចូលរួមក្នុងជំនួបនេះ។

ការអះអាងរបស់លោក កើតឡើងមួយថ្ងៃ បន្ទាប់ពី ថៃ ក៏បានដាក់ចេញវិធីសាស្រ្តថ្មីផងដែរ ដោយបង្កើតក្រុមចរចាមួយ ហើយឲ្យមានការចូលរួមពីពលរដ្ឋមូលដ្ឋានជាពិសេសយុវជន ដើម្បីទៅសម្រុះសសម្រួលជាមួយក្រុមផ្តាច់ខ្លួនមូស្លីម BRN។
ថ្លែងប្រាប់ Bangkok Post កាលពីថ្ងៃពុធ លោក Thanut Suvarnananda ប្រធានអ្នកចរចាសន្តិភាពថ្មី របស់រដ្ឋាភិបាលថៃ និយាយថា ដើម្បីស្វែងរកសន្តិភាពយូរអង្វែង និងបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ នៅតាមបណ្តាខេត្តព្រំដែនភាគខាងត្បូង គឺចាំបាច់ ត្រូវមានការចូលរួមពីសាធារណជន។

សម្រាប់វិធីសាស្ត្រថ្មីនេះ Thanut ប្រាប់ថា វាផ្តោតសំខាន់ការចូលរួមរបស់ពលរដ្ឋ រួមជាមួយសង្គមស៊ីវិល ទីភ្នាក់ងារអនុវត្តច្បាប់ ស្ថាប័នសម្ងាត់ និងសហគមន៍មូលដ្ឋាន។
បុរសម្នាក់នេះបញ្ជាក់ហើយថា ផែនការនេះ នឹងផ្អែកលើការពិគ្រោះយោបល់ជាមួយ ជនស៊ីវិលមន្ត្រីរដ្ឋ អ្នកវិស័យអប់រំ/និស្សិត តំណាងក្រុមបះបោរ BRN និងបុគ្គលដែលនៅបន្តបង្កហិង្សា។
ទន្ទឹមនោះ រដ្ឋាភិបាលថៃ គ្រោងអនុញ្ញាតឲ្យតំណាងសហគមន៍ និងយុវជន ទៅជួបពិភាក្សាជាមួយក្រុម BRN ដោយផ្ទាល់នៅម៉ាឡេស៊ី ព្រមទាំងបង្កើតបណ្តាញទំនាក់ទំនងមានតម្លាភាព ដើម្បីកាត់បន្ថយអំពើហិង្សា៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


