ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ជីកបានគ្រាប់ពេជ្រធំបំផុតមិនធ្លាប់មានក្នុងប្រទេស
ប្រព័ន្ធផ្សព្វផ្សាយបរទេសបានរាយការណ៍ថា Alrosa ដែលជាក្រុមហ៊ុនផលិតពេជ្រដ៏ធំបំផុតរបស់ពិភពលោក បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនជីកបានត្បូងពេជ្រដែលមានគុណភាពធំបំផុតនៅក្នុងប្រទេសរុស្ស៊ី ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ។

ត្បូងពេជ្រនេះត្រូវបានគេរកឃើញនៅអណ្តូងរ៉ែ Mayat ក្នុងសាធារណរដ្ឋ Yakutia ស្ថិតនៅចុងបូព៌ារបស់រុស្ស៊ី តាមបណ្ដោយមហាសមុទ្រអាកទិក។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Alrosa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានរកឃើញពេជ្រ ៣៩០.៧ ការ៉ាត់ ដែលមានគុណភាពល្អខ្លាំង ហើយជាពេជ្រដ៏ធំបំផុតនៃទំហំរបស់វា”។
ក្រុមហ៊ុនដដែលបានថ្លែងបន្តទៀតថា វាជាពេជ្រដែលមានរូបរាងមិនធម្មតា។ ខុសពីរូបរាងពេជ្រទូទៅ និង ថ្មទាំងមូលត្រូវបានហ៊ុំព័ទ្ធដោយពណ៌លឿងត្នោត។ វាក៏ជាពេជ្រដ៏ធំបំផុតនៃការរួមផ្សំនៃទំហំ រូបរាង និងពណ៌របស់ពេជ្រនេះ ធ្វើឲ្យវាមានតែមួយគត់លើពិភពលោក៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


