ព័ត៌មានជាតិ
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ
នារីម្នាក់តែងខ្លួនជាប្រុស ដែលត្រូវយុវតីម្នាក់ទៀតបានចោទថា តាមអុកឡុករំខានជីវិតនាង កន្លងមក ត្រូវបានមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ចាប់បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខហើយ ដើម្បីចាត់ការតាមនីតិវិធីបន្ត។ នេះបើតាមការឱ្យដឹងដោយក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែកញ្ញានេះ។

ការចាប់ខ្លួនស្ត្រីតែងជាខ្លួននេះ គឺក្រោយពីបានឃើញនូវហេតុការណ៍បង្ហោះវីដេអូមួយឃ្លីបតាមបណ្តាញព័ត៌មានសង្គមពីសំណាក់ស្រ្តីម្នាក់ ដោយចោទប្រកាន់លើស្រ្តីតែងខ្លួនជាប្រុសនោះ ដែលជាអតីតគូរកំណាន់ចិត្ត បានតាមអុកឡុករំខានដល់ជីវិតនាងជារៀងរាល់ថ្ងៃ។
ជុំវិញបញ្ហានេះ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បញ្ជាក់ឱ្យដឹងថា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ស្រ្តីតែងខ្លួនជាប្រុសនេះមានឈ្មោះ ឡុង សុខគីម អាយុ៣៣ឆ្នាំ រស់នៅភូមិចំការឳឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីហើយ បន្ទាប់ពីស្រ្តីតែងខ្លួនជាប្រុសបានចូលខ្លួនតាមការកោះហៅរបស់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី។
បើតាមលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ ស្រ្តីឈ្មោះ វណ្ណ ឌីលក្ខណ៍ អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៣៨ ផ្លូវ១៩៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានប្តឹងឈ្មោះ ឡុង សុខគីម ពីបទតាមអុកឡុក។

នៅពេលនោះ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ក៏បានកោះហៅស្រ្តីរងការចោទប្រកាន់ ដើម្បីសាកសួរជុំវិញបណ្តឹងនេះ។ លុះនៅថ្ងៃដដែល ភាគីទាំងពីរ គឺស្រ្តីដើមបណ្តឹង និងស្រ្តីចុងបណ្តឹង ក៏បានសម្របសម្រួលគ្នាម្តងរួចមកហើយ ដោយសម្រេចដកពាក្យបណ្តឹងពីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី មិនប្តឹងស្រ្តីចុងបណ្តឹងនោះទៀតទេ។
នៅពេលនោះដែរ សម្រាប់ស្រ្តីចុងបណ្តឹងតែងខ្លួនជាប្រុសមានឈ្មោះ ឡុង សុខគីម ក៏ត្រូវបានសមត្ថកិច្ចឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតាមយាយី អុកឡុក ក្នុងជីវិតស្រ្តីដើមបណ្តឹងតទៅទៀត បើមានករណីកើតឡើងបន្តទៀត ស្រ្តីខាងលើនឹងទទួលខុសត្រូវចំពោះមុខច្បាប់៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


