ជីវិតកម្សាន្ដ
វណ្ណៈ បូរមី ច្រានចោលចំពោះការយល់ច្រឡំរឿងអន់ចិត្តចំណាត់ថ្នាក់លំដាប់រងទី ២
លំដាប់រងទី ២ នៃការប្រឡងកម្មវិធី Miss Universe Cambodia 2023 កញ្ញា វណ្ណៈ បូរមី ដែលតំណាងឲ្យខេត្តស្វាយរៀងជាទឹកដីកំណើតផ្ទាល់ខ្លួន ចេញមុខបកស្រាយ និងធ្វើការច្រានចោល បន្ទាប់ពីផ្ទុះការវែកញែកថានាងមានការអន់ចិត្តចំពោះចំណាត់ថ្នាក់លំដាប់រងទី ២។
កញ្ញា វណ្ណៈ បូរមី ចេញមកបញ្ជាក់ថា នាងមិនបានអន់ចិត្តដូចការលើកឡើងរបស់មហាជនគាំទ្រមួយចំនួនទេ ព្រោះអាចជាការយល់ច្រឡំ។ បូរមី ថា «ខ្ញុំអត់ដែលនិយាយថាខ្ញុំអត់សប្បាយចិត្តជាមួយនឹងតំណែងរងទី ២ របស់ខ្ញុំទេ ប៉ុន្តែអីដែលខ្ញុំបានផុស និងសរសេរនៅលើ facebook ហ្នឹង គឺខ្ញុំចង់និយាយថា ខ្ញុំអត់សប្បាយចិត្តជាមួយនឹងការសម្ដែងរបស់ខ្ញុំនៅលើឆាក ព្រោះដោយសារក្រុមខ្ញុំទាំងមូលគឺឃើញពីថាមពល និងសមត្ថភាពរបស់ខ្ញុំ»។
ស្រីស្អាត វណ្ណៈ បូរមី បាននិយាយទៀតថា «ពួកគាត់គិតថាខ្ញុំអាចធ្វើបានល្អជាងហ្នឹង ជាពិសេសគឺទាក់ទងជាមួយនឹងសំណួរចម្លើយផ្ទាល់តែម្ដង។ ប៉ុន្តែចៃដន្យអីខ្ញុំធ្វើអត់បានល្អទេ ហើយនេះគឺជាអ្វីដែលខ្ញុំអត់សប្បាយចិត្តជាមួយនឹងខ្លួនឯង ទឹកមុខរបស់ខ្ញុំគឺបានផ្លាស់ប្ដូរតាំងពីពេលដែលខ្ញុំឆ្លើយសំណួរចប់ម្ល៉េះ ប៉ុន្តែមានតែក្រុមខ្ញុំទេបានដឹង ហើយនៅពេលដែលខ្ញុំផុសនៅក្នុង facebook ហ្នឹង គឺខ្ញុំចង់បង្ហាញពីកន្លែងហ្នឹង ព្រោះដោយសារតែមានបងៗខ្លះគាត់ឃើញទឹកមុខខ្ញុំអត់សូវសប្បាយចិត្ត»។
កញ្ញា វណ្ណៈ បូរមី បានបន្តទៀតថា ប៉ុន្តែខ្លួននាងអត់នឹកស្មានថាវាក្លាយទៅជាការយល់ច្រឡំធំមួយទៅដល់អ្នកទាំងអស់គ្នាទេ។ អ្នកទាំងអស់គ្នាគិតថា នាងអត់សប្បាយចិត្តជាមួយនឹងតំណែង។ តែនាងសប្បាយចិត្តខ្លាំងមែនទែនសម្រាប់តំណែងដែលទទួលបានមកនេះ។
បន្ថែមពីនេះ បូរមី លើកឡើងថា «ខ្ញុំគិតថាតំណែងរងទីមួយ និងតំណែងឯក គឺ សក្ដិសមមែនទែនសម្រាប់ពួកគាត់ទាំងពីរនាក់ ព្រោះពួកគាត់គឺជាមនុស្សដែលតស៊ូមកយូរហើយ។ អញ្ចឹងអត់មានការអន់ចិត្តអ្វីនៅក្នុងហ្នឹងទេ ហើយខ្ញុំក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងឈប់យល់ច្រឡំទៀត ហើយខ្ញុំក៏សូមអរគុណទៅដល់ក្រុមទាំងមូលរបស់ខ្ញុំផងដែរ ដែលពួកគាត់បានជ្រោមជ្រែងខ្ញុំតាំងពីថ្ងៃដែលខ្ញុំសម្រេចចិត្តថាចូលប្រកួតដំបូង អរគុណដល់ទាំងអស់គ្នា»៕
អត្ថបទ ៖ ចាន់រ៉ា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ