ជីវិតកម្សាន្ដ
ទោះវ័យជ្រេបន្តិចមែន តែព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត នៅតែខ្លាំងដូចគ្នា
ដូចអ្នកគាំទ្របាន ដឹងស្រាប់ហើយថ្មីៗនេះ គេកត់សម្គាល់ឃើញកំពូលតារាប្រុស២រូប គឺលោក ព្រាប សុវត្ថិ និង ខេមរ: សិរីមន្ត បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលហើយចាប់អារម្មណ៍ខ្លាំងក្រោយ ពេលចេញបទរ៉េបប្រជែងទីផ្សារ នាអំឡុងមុនពេលចូលឆ្នាំខែ្មរ។

ជាក់ស្តែងថ្មីៗនេះ ក្រោយពេលដែលសិស្សប្អូន ខេមរៈ សិរីមន្ត បញ្ចេញផ្សព្វផ្សាយបទចម្រៀងរ៉េបរបស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុកមិនបានប៉ុន្មានផង ក៏ស្រាប់ឃើញរៀមច្បងធ្លាប់រួមរស់ទ្រនំហង្សមាសពីមុនជាមួយគ្នាក៏ បានបញ្ចេញស្នាដៃបទថ្មីរបស់ខ្លួន នៅលើបណ្តាញសង្គមយូធូប ដើម្បីបំបែកយកទីផ្សារគាំទ្រគ្នាផងដែរ។


តាមរយ:បទ GANG GANG នេះដែរគឺនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយតារាចម្រៀងវ័យក្មេងសុវត្ថិ សិរីវុឌ្ឍ ដែលជាកូនប្រុសបង្កើតរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ខណៈបទ ហួសសម័យ របស់លោក ខេមរៈ សិរីមន្ត ជាទឹកដៃនិពន្ធរបស់លោក ខេមរៈ ភារុន ត្រូវជាបងប្រុសបង្កើតលោក ផងដែរ។ ទាំង២បទនេះ សុទ្ធតែជាប្រភេទបទ Hii Hop រ៉េបញាក់ដូចគ្នាទៀត។


ដោយសារតែហេតុផលនេះហើយ ទើបអ្នកគាំទ្រមួយចំនួនយល់ឃើញថា រវាងកំពូលតារាចម្រៀងរៀមច្បងនិងសិស្សប្អូនទាំងពីររូបនេះ នៅតែខ្លាំងដូចគ្នា ពោលគឺ ផ្អែកមើលលើសន្ទុះនៃការគាំទ្របានប្រដេញគ្នាជានិច្ច។ ដូច្នេះហើយទើបគេយល់ថា ព្រាប សុវត្ថិ និង សិរីមន្ត ស្ថិតក្នុងលំដាប់កំពុងដែលគ្មានតារាប្រុសណាអាចប្រជែងបានឡើយ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ លោក សាវិន ហ្វីលីព ក្តាប់បានឱកាសប៉ះ សេង រដ្ឋា លើកដំបូង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ