ជីវិតកម្សាន្ដ
ខេមរ: សិរីមន្ត ថា ផលិតផលគ្រាប់ស្វាយចន្ទីរបស់ខ្លួន ផលិតឡើងដាក់លក់ទាំងទីផ្សារក្នុង និងក្រៅស្រុក
ដើម្បីចូលរួមចំណែកក្នុងចក្ខុវិស័យលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយៈការពង្រីក និងគាំទ្រផលិតផលខ្មែរ ឧកញ៉ា ខេមរៈ សិរីមន្ត បានបង្កើតម៉ាកផលិតផល ស្វាយចន្ទី ខេមរៈ សិរីមន្ត ដោយមិនត្រឹមតែមានបំណងដាក់លក់លើទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ក៏ពង្រីកការលក់លើទីផ្សារក្រៅប្រទេសផងដែរ។

ក្នុងគោលបំណងនេះដែរលោក ខេមរ: សិរីមន្ត ក៏បានធ្វើការអំពាវនាវដល់មហាជននិងអ្នកគាំទ្រពិសេសប្រ ជាពលរដ្ឋខ្មែរទាំងត្រូវរួមគ្នាថែរក្សានិងគាំទ្រផលិតផលក្នុងស្រុកដែលជាអត្តសញ្ញាណជាតិខ្មែរបង្កើតឡើងដោយស្នាដៃកូនខ្មែរ។ នេះជាការបង្ហាញនូវឆន្ទ:ក្នុងការលើកកម្ពស់ផលិតផលខ្មែរនិងក៏ជាចូលរួមការលើកទឹកចិត្តចំពោះប្រជាពលរដ្ឋខ្មែរដែលជាអ្នកផលិតនិងកសិករផងដែរ។
តារាចម្រៀង ខេមរ: សិរីមន្ត បានបញ្ជាក់ឲ្យដឹងថា “លេងអុកហូបតែក្លែមគ្រាប់ស្វាយចន្ទី»ដើម្បី គាំទ្រកសិផលខ្មែរនិងផលិតផលខ្មែរខ្ញុំបានសម្រេចបង្កើតប្រេនស្វាយចន្ទីខេមរៈសិរីមន្ត ដើម្បីដាក់លក់លើទីផ្សារក្នុងប្រទេសផងនិងក្រៅប្រទេសផងដើម្បីរួមចំណែកកុំឲ្យចោរសៀមមើលងាយជនជាតិខ្មែរយើងបានតទៅទៀត”។

កំពូលតារាចម្រៀងរូបនេះកន្លងទៅក៏បាននិយាយដែរថា កសិកម្មផលិតផលខ្មែរ ដើម្បីសេចក្តីសុខសុវត្ថិភា ពប្រជាជន។តាមរយ:ស្មារតីនេះដែរគឺត្រូវអ្នកគាំទ្រជា ច្រើនយល់ថាជារឿងដ៏ល្អខ្លាំងណាស់សម្រាប់មហាជនទូទៅដែរ គួរតែនាំគ្នាគាំទ្រស្នាដៃរបស់ខ្មែរដើម្បីលើកទឹកចិត្តដល់អ្នកផលិតនឹងប្រជាកសិករ។
គួរបញ្ជាក់ថាក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះអា ជីវកម្មដែលមានស្លាកយីហោជាសមិទ្ធិផលសាងដោ យស្នាដៃកូនខ្មែរផ្ទាល់មានការកើនឡើងជាលំដាប់ និងទទួលបានការគាំទ្រពីប្រជាជនខ្មែរមិនចាញ់ផលិតផលបរទេស។ ប្រាកដណាស់ការគាំទ្រផលិតផលក្នុងស្រុកគឺបានជួយដល់ការលើកស្ទួយអត្តសញ្ញាណជាតិលើកមុខមាត់ស្នាដៃរបស់ខ្មែរលើកតម្កើងតម្លៃផលិតផលក្នុងស្រុក និងជួយបង្កើនឱកាសការងារដល់ប្រជាជនក្នុងទៀតផង៕ ចាន់រ៉ា

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


