ជីវិតកម្សាន្ដ
ខេមរៈ សិរីមន្ត រំភើបខ្លាំងបានគ្រងឈុត “ស្តេចស្វា ស” លើកដំបូង
កំពូលតារាចម្រៀងលោក ខេមរ: សិរីមន្ត បានបង្ហាញក្តីរំភើបចិត្តខ្លាំងបន្ទាប់ពីមានឱកាសបានគ្រងឈុត “ស្តេចស្វា ស ” ជាលើកដំបូង នៅក្នុងពេលថត MV ចម្រៀងរបស់ខ្លួន ត្រៀមអបអរឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆាប់ៗខាងមុខនេះ។

ជាការកត់សម្គាល់ តារាចម្រៀង ខេមរៈ សិរីមន្ដ ថ្មីៗនេះ បានចេញបទកន្ទ្រឹមជាបន្តបន្ទាប់ដូចជាបទ ” សៅអើយ នាងសៅ” បទ “ព្រមទៅយកបងធ្វើប្តី” ដែលមានបញ្ចូលល្ខោនខោល និងបញ្ចូលល្ខោនស្បែកផងដែរ។ ម្យ៉ាងទៀត ក៏កំពុងត្រៀមចេញបទ “មករាំកន្ទ្រឹមឆ្នាំថ្មី” សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រណៃណីជាតិខ្មែរ ដែលនេះជាការបត់មកលេង ស្ទីលចាស់ដូចកាលនៅផលិតកម្មមុនឡើងវិញ។
បើចាប់អារម្មណ៍មកបទ “ព្រមទៅយកបងធ្វើប្តី” របស់លោក ខេមរ: សិរីមន្ត ទើបនឹងចេញថ្មីៗមុននេះ លោកបានបង្ហាញមោទនភាពនិងភាពសប្បាយចិត្តខ្លាំងដោយលើកឡើងថា ខ្ញុំបាទរំភើបខ្លាំងណាស់បានមានកិត្តិយសគ្រងឈុតស្ដេចស្វា ស លើកដំបូងក្នុង MV ថ្មី សម្រាប់ចូលឆ្នាំខ្មែរឆ្នាំថ្មីនេះ។
លោក ខេមរ: សិរីមន្ត បន្ថែមថា ឆ្នាំនេះកក្រើកទៀតហើយ សុំលេងឈុតធំហើយឆ្នាំនេះ បទ “ព្រមទៅយកបងធ្វើប្តី” មានបញ្ចូលល្ខោនខោលផង មានបញ្ចូលល្ខោនស្បែកផង និងឈុតសម្លៀកបំពាក់ជនជាតិដើមខ្មែរលើផង។
លោក ខេមរៈ សិរីមន្ដ ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថា លោកមិនងាយធ្លាក់ចុះទេព្រោះមានខ្នងក្រាស់នោះ គឺបងប្រុសរបស់ខ្លួនលោក ខេមរ: ភារុណ ដែលជាអ្នកសរសេរបទចម្រៀងឱ្យច្រៀងតាំងពីឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ន៕ អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


