ជីវិតកម្សាន្ដ
ខេមរៈ សិរីមន្ត ពាំនាំរសនិយមចង្វាក់កន្ទ្រឹមមកវិញ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ តាមរយៈបទថ្មី «ប្ដីខ្មែរ»
ស្របពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខិតជិតមកដល់ តារាចម្រៀងល្បីឈ្មោះ ខេមរៈ សិរីមន្ត បានទម្លាក់ស្នាដៃចម្រៀងថ្មីមួយបទ ចំណងជើង «ប្ដីខ្មែរ» ដែលជាការនាំយកចង្វាក់កន្ទ្រឹមដ៏ពេញនិយម ១០ឆ្នាំមុន ឱ្យក្លាយជាទីចាប់អារម្មណ៍ឡើងវិញ ក្នុងន័យដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ និងបន្ថែមរសជាតិវប្បធម៌ប្រពៃណីក្នុងរដូវបុណ្យប្រពៃណីជាតិ។

បទ «ប្ដីខ្មែរ» ត្រូវបានគេមើលឃើញថា ជាការរួមបញ្ចូលគ្នារវាងសិល្បៈតន្ត្រីប្រពៃណី និងស្ទីលសម័យថ្មី ដែលធ្វើឱ្យបទចម្រៀងមានភាពរស់រវើក និងងាយស្រួលឱ្យយុវជនស្តាប់ និងរាំកម្សាន្ត។ ជាពិសេស ចង្វាក់កន្ទ្រឹមដែលជាអត្តសញ្ញាណតន្ត្រីប្រពៃណីមួយរបស់ខ្មែរ តែងតែត្រូវបាននិយមយ៉ាងខ្លាំងក្នុងឱកាសបុណ្យចូលឆ្នាំ ដោយបង្កើតបរិយាកាសរីករាយ និងការរាំកម្សាន្តតាមភូមិឃុំ។
អ្នកគាំទ្រ និងអ្នកតាមដានវិស័យតន្ត្រី មើលឃើញថា បទថ្មីនេះអាចនឹងក្លាយជាបទមួយដែលទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងរដូវបុណ្យខាងមុខ ព្រោះមានទាំងចង្វាក់សប្បាយរីករាយ និងខ្លឹមសារដែលបង្ហាញពីរូបភាពជីវិតគ្រួសារខ្មែរ បែបកំប្លែង និងមានអត្ថន័យស្និទ្ធស្នាល។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅពេលដល់រដូវ បុណ្យចូលឆ្នាំខ្មែរ តារាចម្រៀងជាច្រើនតែងបញ្ចេញបទថ្មីៗ ដើម្បីបង្កើតបរិយាកាសកម្សាន្តសម្រាប់សាធារណជន។ ក្នុងនោះ ខេមរៈ សិរីមន្តិ តែងតែជាតារាចម្រៀងម្នាក់ដែលនាំមកនូវបទចម្រៀងចង្វាក់ប្រពៃណី និងចង្វាក់សប្បាយៗ ដែលរំពឹងថានឹងក្លាយជាបទពេញនិយមសម្រាប់ការរាំលេងក្នុងឱកាសបុណ្យជាតិ។
ជាមួយនឹងការបញ្ចេញបទ «ប្ដីខ្មែរ» លើកនេះ ត្រូវបានគេរំពឹងថា នឹងជួយបន្តលើកកម្ពស់តន្ត្រីប្រពៃណី និងនាំឱ្យយុវជនជំនាន់ថ្មីកាន់តែចាប់អារម្មណ៍លើចង្វាក់កន្ទ្រឹម ដែលជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ខ្មែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


