Connect with us

ព័ត៌មានជាតិ

កំពង់ផែកោះកុង ស្វាគមន៍នាវាដំបូងចូលចតផ្លាស់ប្ដូរទំនិញ

បានផុស

នៅ

នៅ​ថ្ងៃ​ទី ២៥ ខែ​កញ្ញា ឆ្នាំ ២០២៣ នេះ លោកស្រី អ៊ី នារី​នេត អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​កោះកុង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូ ដាក់​ឲ្យ​ដំណើរការ​សាកល្បង និង​ទទួល​ស្វាគមន៍​នាវា​ទី​មួយ ចូល​មក​កាន់​កំពង់ផែ​កោះកុង ផត មេន​ច​ម៉ិន ឯ​.​ក ស្ថិត​នៅ​ភូមិ​កោះ​ស្តេច ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​ឱកាស​នោះ​ដែរ លោកស្រី​អភិបាល​រង​ខេត្ត បាន​សម្ដែង​ភាព​រីករាយ​ចំពោះ​ការ​បើក​ដំណើរការ​សាកល្បង និង​ទទួល​ស្វាគមន៍​នាវា​ទី​មួយ ចូល​មក​កាន់​កំពង់ផែ​កោះកុង ផត មេន​ច​ម៉ិ​ន ឯ​.​ក។

លោកស្រី អ៊ី នារី​នេត បាន​មាន​ប្រសាសន៍​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកប​ដោយ​គតិបណ្ឌិត និង​នយោបាយ​ឈ្នះ ឈ្នះ របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេសជាតិ​ទាំងមូល ទទួល​បាន​សន្តិភាព និង​ស្ថិរភាព​នៅ​ទូទាំង​ប្រទេស ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សេចក្ដី​ត្រេកអរ ទទួល​បាន​សេចក្ដី​សុខ និង​មាន​ឱកាស​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ។

លោកស្រី អ៊ី នារីនេត បាន​បន្ថែម​ថា នយោបាយ​ឈ្នះ ឈ្នះ របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន បាន​នាំ​មក​នូវ​ការ​បញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​បាន​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ថ្នល់ ស្ពាន និង កំពង់ផែ ព្រមទាំង​មាន​ការ​ទទួល​ស្គាល់ និង​ស្មើមុខ​ស្មើ​មាត់​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក។ ក្រោម​ម្លប់​សន្តិភាព​នេះ​ហើយ បាន​នាំ​ឲ្យ​ខេត្ត​កោះកុង មាន​លទ្ធភាព​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន។

លោកស្រី​អភិបាល​រង​ខេត្ត ជឿជាក់​ថា កំពង់ផែ​ថ្មី​មួយ​នេះ នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ ឬ ផល​កសិកម្ម របស់​ប្រជាពលរដ្ឋ ដែល​បាន​និង​កំពុង​តែ​ប្រកប​របរ​កសិកម្ម​នៅ​មូលដ្ឋាន។ ក្នុង​នោះ សំដៅ​លើក​កម្ពស់​ជីវភាព​ប្រជាកសិករ​ក្នុង​ខេត្ត​កោះកុង ឲ្យ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ និង​ទទួល​បាន​ជីវភាព​ធូរធារ​ជាង​មុន ព្រោះថា ផ្លូវ ស្ពាន និង​កំពង់ផែ គឺជា​សរសៃ​ឈាម សេដ្ឋកិច្ច​ដ៏​សំខាន់​ចាំបាច់​បំផុត​មិន​អាច​ខ្វះ​បាន ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​ការ​លើក​ស្ទួយ​ជីវភាព​​ប្រជាពលរដ្ឋ។

គួរ​ជម្រាប​ថា កាលពី​ថ្ងៃ​ទី ២៩ ខែ​សីហា ដល់​ថ្ងៃ​ទី ០២ ខែ​កញ្ញា ឆ្នាំ ២០២៣ កន្លង​ទៅ លោកស្រី​អភិបាល​រង​ខេត្ត​កោះកុង បាន​ដឹកនាំ​ប្រតិភូ​ខេត្ត​កោះកុង ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​លាន​យើង​កាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ពិធី​ពិព័រណ៍​ភស្ដុភារ​អន្តរជាតិ​ផ្លូវ​សូត្រ​ចិន ក្នុង​គោល​បំណង​លើក​កម្ពស់​មិត្តភាព រវាង​កំពង់ផែ​ទាំងពីរ (​កំពង់ផែ​លាន​យីង​កាំ​ង និង​កំពង់ផែ​កោះកុង ផត មេន​ច​ម៉ិ​ន​) និង​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​រវាង​ខេត្ត​កោះកុង និង​កំពង់ផែ​លាន​យីង​កាំង៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម