កីឡា
មិនធម្មតា ក្រុមបាល់ទះអ៉ីរ៉ង់ឈ្នះម្ចាស់ផ្ទះចិនយកមេដាយមាសកីឡាអាស៊ី៣លើកជាប់គ្នា
ក្រុមបាល់ទះជម្រើសជាតិអ៉ីរ៉ង់បានយកឈ្នះមេដាយមាសក្នុងកីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២៣ បន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះចិនដោយលទ្ធផល ១-៣ នៅវគ្គផ្តាច់ព្រ័ត្រ យប់ថ្ងៃទី២៦ ខែកញ្ញា។

បើកឆាកសិតទី១ ចិនដែលមានអ្នកគាំទ្រយ៉ាងច្រើនកុះករនៅទីលាន Linping Sport Center Gymnsium បានយកឈ្នះអ៉ីរ៉ង់ដោយពិន្ទុ ២៥-១៩ ប៉ុន្តែអ៉ីរ៉ង់បានវាយបកយកឈ្នះ៣សិតជាប់គ្នា (ពិន្ទុ ១៤-២៥, ២២-២៥ និង២៤-២៦) ទទួលបានមេដាយមាស។

នេះជាការឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអាស៊ី៣លើកជាប់គ្នារបស់ក្រុមក្រុមបាល់ទះអ៉ីរ៉ង់ បន្ទាប់ពីពួកគេបានឈ្នះមេដាយមាសដូចគ្នានេះកាលពីឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី និងឆ្នាំ២០១៤ នៅប្រទេសកូរ៉េខាងត្បូង។

ចិនក្នុងនាមជាម្ចាស់ផ្ទះទទួលបានមេដាយប្រាក់ ខណៈជប៉ុនទទួលបានសំរិទ្ធ។ ក្នុងចំណោមក្រុមបាល់ទះជម្រើសជាតិចំនួន១៩ដែលបានចូលរួមប្រកួតវិញ្ញាសាបាល់ទះបុរសក្នុងសាលនេះ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១៩ បន្ទាប់ពីចាញ់ទាំងពីរប្រកួតវគ្គសន្សំពិន្ទុក្នុងពូល៕







អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


