កីឡា
បាត់កីឡាករសំខាន់ HERRERA ម្នាក់ធ្វើឲ្យក្រុម ស្នងការរាជធានីភ្នំពេញធ្លាក់ខ្លាំងនៅតេជោលីគ
បើកឆាកនៅ ២ប្រកួតដំបូងពានតេជោលីគ ស្នងការ ន.ប រាជធានីភ្នំពេញ បានធ្វើឲ្យអ្នកគាំទ្រហាក់ភ្ញាក់ផ្អើលខ្លាំងដោយសារតែទម្រង់លេងធ្លាក់ចុះ និងការលេងមិនមានស្មារតីរឹងមាំឲ្យដូចអំឡុងការប្រកួតនៅពានក្រឡាហោមនោះឡើយ ស្របពេលត្រូវបានគេថាមកពីបាត់កីឡាករសំខាន់ម្នាក់គឺ HERRERA ។

ក្រុមបាល់ទះស្នងការ
ក្រុមបាល់ទះស្នងការ ន.ប រាជធានីភ្នំពេញ គឺជាក្រុមខ្លាំងមួយ និងមានអ្នកគាំទ្រគិតថាអាចនឹងធ្វើព្យុះភ្លៀងនៅក្នុងពានរង្វាន់តេជោលីគឆ្នាំនេះទៀតផង។ តាមរយៈការលេងឈ្នះពានក្រឡាហោម នៅដើមឆ្នាំ២០២៦ នោះគឺក្រុមដែលមានមូលដ្ឋាននៅវាលស្បូវមួយនេះពិតជាល្អខ្លាំងមែន។
យ៉ាងណាក្នុង ២ប្រកួតដំបូងបើកឆាកពានតេជោលីគ ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះអ្នកគាំទ្រហាក់ភ្ញាក់ផ្អើលផងដែរចំពោះទម្រង់លេងមិនសូវត្រូវគ្នាសោះ និងបានចាញ់ជាប់ៗគ្នាបែបនេះ។ ប៉ុន្តែប្រកួតទី៣ និងទី៤ ក្រុមមួយនេះចាប់ផ្ដើមល្អឡើងវិញបន្តិច និងអាចស្វែងរកជ័យបានមកវិញផងដែរ។

ក្រុមបាល់ទះស្នងការ ប៉ះ អង្គរក្ស
ពាក់ពាក់ព័ន្ធទៅហ្នឹងទម្រង់លេងធ្លាក់ចុះនេះត្រូវបានគេដឹងថាមកពីការបាត់បង់កម្លាំងសំខាន់គឺស្មាត់ធំ HERRERA សញ្ជាតិគុយបា ដែលលឺដំណឹងមកថារូបគេបានចេញទៅលេងកម្មវីធីប្រកួតមួយនៅប្រទេសរុស្សីបាត់ទៅហើយតាំងពីចាប់ផ្ដើមលីគមកម្ល៉េះ។
ការប្រកួតកន្លងមកស្មាត់ធំរូបគេពិតជាកម្លាំងសំខាន់ក្នុងការជួយក្រុមស្នងការមែន ព្រោះរូបគេលេងបាល់រឹងល្អ និងអាចជួយដឹកនាំក្រុមថែមទៀត។ មិនថាការលោតវាយសេវា ការម៉ាត់ផ្ដាច់ ឬការលោតធ្វើរនាំងនោះទេ HERRERA អាចធ្វើបានយ៉ាងល្អជូនក្រុម។ ដូច្នេះការបាត់កីឡាករសំខាន់មួយនេះភ្លាមៗបានធ្វើឲ្យក្រុមពិតជាមានការលំបាក់ខ្លាំង និងពិបាកក្នុងការរៀបចំក្រុមឲ្យប្រសើរភ្លាមៗវិញណាស់។ មួយវិញទៀតស្របពេលកីឡាករសំខាន់ម្នាក់ទៀតគឺ រ៉ុន សុខជា មានរបួសទៀតនោះក្រុមរឹតតែយ៉ាប់តែម្ដង។

កីឡាករ HERRERA
បញ្ជាក់ដែរថា ក្រុមបាល់ទះស្នងការ ន.ប រាជធានីភ្នំពេញ នៅតេជោលីគ រដូវកាលទី៣ នេះប្រកួតបាន ៤ប្រកួតមកហើយក្នុងនោះឈ្នះ២ ចាញ់២ កំពុងមាន ៦ពិន្ទុ។ បើកឆាក ២ប្រកួតដំបូងចាញ់ ក្រសួងមហាផ្ទៃ ៣-១ ចាញ់បញ្ជាការដ្ឋានអង្គរក្ស ៣-១។ ២ប្រកួតចុងក្រោយឈ្នះកងពលអន្តរាគមលេខ៣ លទ្ធផល ៣-០ និងឈ្នះស្នងការខេត្តស្វាយរៀង ៣-១។ ការប្រកួតវិលជុំវគ្គទី១ នៅពេលនេះកំពុងសម្រាកសិនរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ប៉ុន្មានទៀតនោះទើបចាប់ផ្ដើមបន្តការប្រកួតលើកទី៥៕

ក្រុមស្នងការពេលឈ្នះក្រឡាហោម
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


