កីឡា
អ្នកគាំទ្រស្តាយកីឡាករទាំងនេះមិនជាប់ជម្រើសជាតិ
កីឡាករមួយចំនួនមិនជាប់ជម្រើសជាតិកម្ពុជានៅតែជាប្រធានបទត្រូវបានជជែកវែកញែកមិនចេះចប់របស់អ្នកគាំទ្រ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញបញ្ជីឈ្មោះ២៧នាក់ដើម្បីហ្វឹកហាត់ត្រៀមប្រកួតជម្រុះជើងឯកពិភពលោក FIFA World Cup 2026 ជាមួយប៉ាគីស្ថាន។

កាលពីម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញបញ្ជីឈ្មោះ២៧នាក់ដែលកីឡាករទាំងនោះ វិសាខា ជាប់៩នាក់ បឹងកេត ជាប់៦នាក់ ភ្នំពេញក្រោន ជាប់៤នាក់ ណាហ្គាវើលដ៍ ជាប់៣នាក់ ព្រះខ័នរាជស្វាយរៀង ជាប់៣នាក់ ព្រៃវែង ជាប់១នាក់ និង សៀង ចន្ធា មកពីក្លិប កាតារ Al Shahaniya FC។

ទោះបីជាយ៉ាងណា នៅមានកីឡាករខ្លះដែលអ្នកគាំទ្រមួយចំនួនចង់ឃើញជាប់ជម្រើសជាតិ ដោយសារកីឡាករទាំងនោះបានបង្ហាញខ្លួនញឹកញាប់ និងលេងបានល្អក្នុងការប្រកួតនៅលីគបាល់ទាត់កំពូលកម្ពុជារយៈពេល៧សប្តាហ៍កន្លងទៅនេះ។

កីឡាករដែលអ្នកគាំទ្រចង់ឃើញមានឈ្មោះក្នុងជម្រើសជាតិដូចជា ប្រាក់ មុន្នីឧត្តម, អ៊ុំ វិចិត្រ, ផាច់ សុជាវីឡា, ម៉ាត់ នូរ៉ុន, សារ៉េត គ្រីយ៉ា និង សាត រ៉ស៊ីប ជាដើម។ ក្នុងនោះកីឡាករវ័យក្មេងមួយចំនួនក៏បានបង្ហាញខ្លួនបានល្អឲ្យក្រុមដូចជា ញាន សុស៊ីដាន និង ជូ ស៊ីនទិ ជាដើម។

ប្រាក់ មុន្នីឧត្តម ជាប់ជម្រើស១១នាក់ដំបូងរហូតរបស់ព្រះខ័នរាជស្វាយរៀងក្នុងការប្រកួតឈ្នះទាំង៧សប្តាហ៍ក្នុងលីគកំពូលកម្ពុជា។ អ្នកចាំទី អ៊ុំ វិចិត្រ បានបង្ហាញសមត្ថភាពយ៉ាងល្អឲ្យភ្នំពេញក្រោន ដូចទៅខ្សែការពារ ផាច សុជាវីឡា និង សឿត បារាំង ទាំងការប្រកួតក្នុងលីគ និង AFC Cup។

ម៉ាត់ នូរ៉ុន តែងតែបង្ហាញខ្លួនញឹកញាប់ឲ្យជម្រើសបឹងកេតដែលផ្ទុយពី ឃាន់ សុប៉ិន ក្នុងក្រុមជាមួយគ្នា។ ចំណែក សាត រ៉ស៊ីប ជាតួសំខាន់ក្នុងតំណែងបម្រើការពារកណ្តាលរបស់ព្រះខ័នរាជស្វាយដែលមិនទាន់ស្គាល់ចាញ់ក្នុងការប្រកួតលីគរដូវកាលថ្មី។

ទន្ទឹមជាមួយគ្នានេះ អ្នកគាំទ្រនៅតែជជែកអំពីការជាប់ជម្រើសជាតិរបស់កីឡាករមួយចំនួនដូចជា រ៉ឹង ប៊ុនហៀង, ឃាន់ សុប៉ិន, វ៉ាន់ តៃឡាម៉ី និង កែវ សុខសិលា ជាដើម។ ទោះបីជាយ៉ាងណា លោកគ្រូបង្វឹកជម្រើសជាតិកម្ពុជាមានគោលដៅ និងចក្ខុវិស័យរបស់លោកក្នុងការនាំក្រុមកម្ពុជាទៅរកភាពរីកចម្រើន៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន