Connect with us

កីឡា

បារាំង ឡើងឈរលេខ១ ក្នុងចំណោមជម្រើសជាតិកំពូល ៥ មានតម្លៃកីឡាករថ្លៃបំផុតនៅ World Cup 2026

បានផុស

នៅ

ក្រុមសម្បូរកីឡាករល្បីៗមាន់គក បារាំង បានឡើងមកឈរចំណាត់ថ្នាក់លើគេ ជាក្រុមជម្រើសជាតិ ​ដែល​កីឡាករ​មានតម្លៃថ្លៃបំផុត​សម្រាប់​ការ​ចូល​រួម​ប្រកួត​ជើង​ឯកពិភពលោក World Cup 2026 ដោយស្ថិតនៅលើក្រុម អង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ និង ព័រទុយហ្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលព្រឹត្តិការណ៍ World Cup 2026 នឹងមកដល់ក្នុងរយៈពេល ២ សប្តាហ៍ទៀត ក្រុមជម្រើសជាតិ ដែលមានកៅអីចូលប្រកួតប្រជែង បានប្រកាសបញ្ជីឈ្មោះកីឡាករបណ្តើរៗហើយ។ ជាមួយគ្នានេះ មានក្រុមជម្រើសជាតិ ៥ ត្រូវបានបង្ហាញ ថា មានតម្លៃថ្លៃបំផុតនៅក្នុងពិភពលោក។

ក្រុមជម្រើសជាតិ ៥ ក្នុងចំណោមក្រុមទាំង ៤៨ ដែលបានឡើងទៅជុំចុងក្រោយ World Cup 2026 គឺ បារាំង ឈរជាក្រុមមានក្រុមកីឡាករថ្លៃបំផុត ដោយមានតម្លៃសរុបចំនួន ១.៧១ ប៉ីលានដុល្លារអាមេរិក។ អង់គ្លេស ឈរលេខ ២ មានតម្លៃ ១.៥៤ ប៉ីលានដុល្លារអាមេរិក, អេស្ប៉ាញ ឈរលេខ ៣ មានតម្លៃ ១.៤៨ ប៉ីលានដុល្លារអាមេរិក។

ចំណែកក្រុមជម្រើសជាតិ អាល្លឺម៉ង់ ឈរនៅចំណាត់ថ្នាក់លេខ ៤ មានតម្លៃកីឡាករសរុបចំនួន ១.១៨ ប៉ីលានដុល្លារអាមេរិក។ ចុងក្រោយក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ស្ថិតនៅលេខ ៥ មានតម្លៃកីឡាករសរុបចំនួន ១.១៣ ប៉ីលានដុល្លារអាមេរិក។

គួរបញ្ជាក់ ថា ព្រឹត្តិការណ៍ World Cup 2026 នឹងចាប់ផ្តើមពីថ្ងៃទី ១១ ខែ មិថុនា ដល់ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៦៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GiveMeSport

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម