កីឡា
កំណត់ត្រាធំ ៥ បង្ហាញ ថា ប្រេស៊ីល ជាក្រុមជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ World Cup
ក្រុមបាល់ទាត់ជម្រើសជាតិ ប្រេស៊ីល មានកំណត់ត្រាធំ ៥ ត្រូវបានចាត់ទុកជាក្រុមជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ជើងឯកពិភពលោក World Cup ហើយក៏ពិបាកនឹងរកក្រុមផ្សេងមកធ្វើបានដូចផងដែរ។

ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ត្រូវបានបង្កើតឡើងអស់រយៈពេល ៩៥ ឆ្នាំហើយ ពោលគឺចាប់តាំងពីឆ្នាំ ១៩៣០ មក។ យ៉ាងណា សម្រាប់ការរៀបចំសរុបចំនួន ២២ លើក បូករួមទាំងនៅឆ្នាំ ២០២៦ នេះ ជាលើកទី ២៣ គឺមានតែក្រុមរហស្សនាមសាំបាមួយប៉ុណ្ណោះ ត្រូវបានចាត់ទុកជោគជ័យជាងគេបំផុត បន្ទាប់ពីបានបង្កើតកំណត់ត្រាជាច្រើន។
ទី ១. ក្រុមជម្រើសជាតិ ប្រេស៊ីល ជាក្រុម បានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកច្រើនជាងគេបំផុត ពោលគឺចំនួន ៥ លើក។ ពួកគេធ្លាប់បានឈ្នះនៅឆ្នាំ ១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤ និង ២០០២។ ដោយឡែកក្រុមជម្រើសជាតិ អ៉ីតាលី និងអាល្លឺម៉ង់ ឈរនៅលេខ ២ ដោយធ្លាប់ឈ្នះ ៤ លើកដូចគ្នា។
ទី ២. ក្រុមមកពីតំបន់ អាមេរិកខាងត្បូង មួយនេះ ជាក្រុមតែមួយគត់ ដែលមិនធ្លាប់ធ្លាក់នៅវគ្គជម្រុះតាមទ្វីបសោះ ចាប់តាំងពីពាននេះបង្កើតឡើង។ ក្រុមជម្រើសជាតិ ប្រេស៊ីល តែងតែឡើងទៅកាន់ជុំចុងក្រោយនៃព្រឹត្តិការណ៍ World Cup ដែលបានរៀបចំឡើង ២៣ លើក រាប់ចាប់ពីពាននេះបង្កើតឡើងពីឆ្នាំ ១៩៣០ ដល់ ២០២៦។

ទី ៣. ក្រុមសាំបា ប្រេស៊ីល បានក្លាយជាក្រុម ឈ្នះការប្រកួតច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រ World Cup។ ចាប់តាំងពីឆ្នាំ ១៩៣០ ដល់ ២០២២ ពួកគេបានឈ្នះការប្រកួតសរុបចំនួន ៧៦ ប្រកួត ខណៈស្ថិតិនេះ មិនមានក្រុមជម្រើសជាតិណាតាមទាន់នៅឡើយទេ។
ទី ៤. ក្រុម ប្រេស៊ីល បានជាប់ជាក្រុម មានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ World Cup។ គិតត្រឹមពេលនេះ ពួកគេមានគ្រាប់បាល់ស៊ុតបញ្ចូលទីសរុបចំនួន ២៣៧ គ្រាប់ ដោយស្ថិតនៅលើ អាល្លឺម៉ង់ ដែលមាន ២៣២ គ្រាប់ និង អាហ្សង់ទីន ដែលស្ថិតនៅលេខ ៣ មាន ១៥២ គ្រាប់។
ទី ៥. ក្រុមម្ចាស់ជើងឯកបាល់ទាត់ពិភពលោក ៥ សម័យ បានក្លាយជាក្រុមតែមួយគត់ ដែលធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូលក្នុងពាន World Cup តិចជាងគេ ពោលគឺចំនួន ២ លើកប៉ុណ្ណោះ។ ក្នុងចំណោមការលេងនៅ World Cup ២៣ លើកពីឆ្នាំ ១៩៣០ ដល់ ២០២២ ពួកគេបានធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូលតែ ២ លើកប៉ុណ្ណោះ គឺនៅឆ្នាំ ១៩៣០ និង ១៩៦៦។ គិតចាប់ពីពេលនោះ មកដល់បច្ចុប្បន្ន ក្រុមសាំបា មិនដែលធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូលទៀតឡើយ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


