កីឡា
៦យ៉ាងនេះ អ្នកគាំទ្រត្រូវដឹងពី World Cup ឆ្នាំនេះ
ជើងឯកបាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ មានលក្ខណៈពិសេសថ្មីច្រើនជាងគេបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនដែលអ្នកគាំទ្រមិនអាចរំលងបានឡើយ។ សូមលើកយករឿង ៦ ចំណុចដែលអ្នកគាំទ្រត្រូវតាមដានទស្សនា។
ក្រុមច្រើនបំផុតមិនធ្លាប់មាន

នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍បាល់ទាត់ពិភពលោករយៈជិត ១០០ឆ្នាំ ដែលមានក្រុមច្រើនបំផុតរហូតដល់ ៤៨ ក្រុម។ កន្លងមកមានត្រឹមតែ ៣២ ក្រុមប៉ុណ្ណោះនៅជុំចុងក្រោយ ប៉ុន្តែនៅឆ្នាំ ២០២៦ ត្រូវបានបង្កើនរហូតដល់ ៤៨ ក្រុម។ ការប្រកួតរៀបចំនៅទីក្រុងចំនួន ១៦ ផ្សេងគ្នា និងមានការប្រកួតសរុបចំនួន ១០៤ ប្រកួត ដូច្នេះគ្រាប់បាល់កាន់តែច្រើន។
វគ្គ ៣២ ក្រុមចុងក្រោយកាន់តែរំជើបរំជួល
កន្លងមក ការប្រកួតវគ្គ ៣២ ក្រុមគឺស្ថិតនៅក្នុងវគ្គសន្សំពិន្ទុក្នុងពូល ប៉ុន្តែនៅឆ្នាំ ២០២៦ វគ្គ ៣២ ក្រុមគឺជាវគ្គចាក់ធ្លាក់ និងឈ្នះឡើងវគ្គបន្ត ដូច្នេះពិតជារំជើបរំជួល ដែលមាន ១៦ ក្រុមធ្លាក់ត្រឹមវគ្គនេះ និង១៦ក្រុមត្រូវឡើងទៅវគ្គបន្តទៀត។
ម្ចាស់ផ្ទះ ៣ ប្រទេសមិនធ្លាប់មាន
វាអាចចាត់ទុកជាបទពិសោធពិសេសថ្មី ប្លែកសម្រាប់អ្នកគាំទ្រក្នុងព្រឹត្តិការណ៍ World Cup ដែលមានប្រទេស ៣ ទទួលធ្វើម្ចាស់ផ្ទះគឺ សហរដ្ឋអាមេរិក កាណាដា និង ម៉ិកស៊ិក ហើយមានពិធីបើកផ្លូវការទាំង ៣ ប្រទេសតែម្តងដែលនឹងការបង្ហាញពីលក្ខណៈពិសេសនៃសក្តានុពល និងវប្បធម៌របស់ប្រទេសនីមួយៗ។ ជាពិសេស កីឡដ្ឋាន Azteca នឹងចារជាប្រវត្តិសាស្ត្រដែលរបស់ប្រទេសម៉ិកស៊ិក រៀបចំការប្រកួតជើងឯកពិភពលោក ៣ លើក។

រជ្ជកាលចុងក្រោយវិរបុរសបាល់ទាត់មួយចំនួន
វិរបុរសបាល់ទាត់មួយចំនួនអាចនឹងក្លាយជាការប្រកួតចុងក្រោយរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកមានដូចជា Lionel Messi អាយុ ៣៩ ឆ្នាំ និង Cristiano Ronaldo អាយុ ៤១ ឆ្នាំ ព្រមទាំងកីឡាករមួយចំនួនទៀត។ អ្នកគាំទ្រត្រូវតែតាមដានទស្សនាពួកគេក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យដែលមាន ៤ ឆ្នាំម្តង ហើយក៏អ្នកគាំទ្រក៏ចង់ឃើញពួកគេឈ្នះជើងឯកពិភពលោក ជាពិសេសកីឡាករ Ronaldo មិនទាន់ស្គាល់រសជាតិជើងឯកពិភពលោកឡើយនៅក្នុងអាជីពរបស់ខ្លួន។
World Cup ឆ្នាំនេះនឹងមានអ្នកទស្សនាតាមអនឡាញច្រើនបំផុត
ការប្រកួតនៅពេលរសៀល រហូតដល់ពេលយប់នៅសហរដ្ឋអាមេរិក កាណាដា និង ម៉ិកស៊ិក គឺត្រូវនឹងពេលព្រឹកនៅតំបន់អាស៊ី ដូច្នេះច្បាស់ណាស់ជាពេលវេលាងាយស្រួលទស្សនា។ ប្រការនេះត្រូវបានគេព្យាករថា នឹងមានអ្នកទស្សនាតាមអនឡាញច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រ World Cup។

អភិវឌ្ឍបច្ចេកទេស និងអ្នកគាំទ្រ
World Cup ឆ្នាំ ២០២៦ នេះត្រូវបានដាក់ប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើបដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងសុចរិតភាព ដូចជា ប្រព័ន្ធបច្ចេកទេសជួយដល់អាជ្ញាកណ្តាល VAR ប្រព័ន្ធបច្ចេកទេស offside ដោយស្វ័យប្រវត្តិតាមរយៈរូបអាវតា និងបច្ចេកវិទ្យានៅទីលាន និងកន្លែងអង្គុយដែលងាយស្រួលអ្នកគាំទ្រក្នុងការចូល-ចេញជាដើម៕

ប្រែសម្រួល៖ វិរបុត្រ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


