ព័ត៌មានអន្ដរជាតិ
Netflix គ្រោងនឹងឡើងថ្លៃ បន្ទាប់ពីការធ្វើកូដកម្មរបស់តារាហូលីវូដបានបញ្ចប់
កាលពីថ្ងៃអង្គារ ទី៣ ខែតុលា សារព័ត៌មាន Wall Street រាយការណ៍ថា ក្រុមហ៊ុន Netflix គ្រោងនឹងដំឡើងតម្លៃសេវាកម្ម បន្ទាប់ពីការធ្វើកូដកម្មរបស់តារាហូលីវូដបានបញ្ចប់ ។
Netflix កំពុងពិភាក្សាអំពីការដំឡើងតម្លៃនៅក្នុងទីផ្សារទូទាំងពិភពលោក ប៉ុន្តែទំនងជាចាប់ផ្តើមជាមួយសហរដ្ឋអាមេរិក និងកាណាដាមុនគេ ។
យើងមិនទាន់ដឹងនៅឡើយទេថា Netflix នឹងឡើងថ្លៃប៉ុន្មាន ឬនៅពេលណា ។ សម្រាប់បច្ចុប្បន្ន គម្រោងរបស់វាមានតម្លៃចាប់ពី ២,៩៩ ដុល្លារ ដល់ ៩,៩៩ ដុល្លារ ។
ការពិភាក្សារវាងសហជីពតារាភាពយន្ត SAG-AFTRA និងសម្ព័ន្ធអ្នកផលិតរូបភាព និងទូរទស្សន៍ (AMPTP) កំពុងបន្ត ដោយកិច្ចប្រជុំបន្ទាប់របស់ពួកគេគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធ ទី៤ ខែតុលារ ។
SAG-AFTRA បានធ្វើកិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយ AMPTP កាលពីសប្តាហ៍មុន បន្ទាប់ពីការចរចាបរាជ័យអស់រយៈពេលប្រាំខែ ។
គួរឲ្យដឹងថា ក្រុមហ៊ុន Netflix បានកាត់បន្ថយតម្លៃនៃគម្រោងរបស់ខ្លួនតាមបណ្ដាប្រទេសមួយចំនួនកាលពីខែកុម្ភៈ ។ ក្នុងខែដដែលនេះ វាបានដាក់ចេញនូវផែនការមួយ ដើម្បីបង្ក្រាបលើការចែករំលែកលេខសម្ងាត់ដែលដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសជាង ១០០ ប្រទេស ក្នុងខែឧសភា ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ Netflix គ្រោងចាយប្រាក់ ២.៥ពាន់លានដុល្លារ លើវិស័យភាពយន្តកូរ៉េ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ