ជីវិតកម្សាន្ដ
បេក្ខជនចូលរួមលេងកម្មវិធី Squid Game រិះគន់ Netflix ថា គ្មានមនុស្សធម៌ និងអយុត្តិធម៌ខ្លាំង
ក្រោយពេលខ្សែភាពយន្តរឿង Squid Game របស់ Netflix បានផ្ទុះល្បីកាលពីចុងឆ្នាំ២០២១ ផលិតករ ក៏ដូចជាកម្មវិធីទូរទស្សន៍អន្តរជាតិជាច្រើនបានព្យាយាមថតកម្មវិធីលេងហ្គេម Squid Game ឡើងវិញ ជាមួយនឹងមនុស្សពិត។

ជាមួយគ្នាដែរ Netflix បានផលិតកកម្មវិធីប្រកួត Squid Game បែបពិតៗ ដោយបេក្ខជនចូលរួមមានចំនួន ៤៥៦នាក់ ដើម្បីផ្ដល់ទឹកប្រាក់ ៤.៥៦លានដុល្លារអាមេរិកដល់អ្នកដែលឈ្នះ ហើយហ្គេមនីមួយៗស្រដៀងគ្នានឹងហ្គេមក្នុងខ្សែភាពយន្តដែរ។
យ៉ាងណាមិញ អំឡុងដំណើរការប្រកួតពិត បេក្ខជនមួយចំនួនបានចេញមកបកអាក្រាតថា ការថតរបស់ Netflix ពិតជាអមនុស្សធម៌ខ្លាំង និងជាកម្មវិធីពុករលួយ គ្មានភាពយុត្តិធម៌សម្រាប់បេក្ខជនធម្មតា ព្រោះអ្នកដែលអាចឈានទៅកាន់វគ្គបន្ទាប់ សុទ្ធសឹងជាបេក្ខដែលមានប្រជាប្រិយនៅលើបណ្ដាញសង្គម។

បេក្ខនារីម្នាក់សុំមិនបញ្ចេញឈ្មោះ បាននិយាយថា មុនពេលថតកម្មវិធីនៅម៉ោង៩ នាងត្រូវក្រោកតាំងពីម៉ោង ៣:៣០ ទៀបភ្លឺ ខណៈសម្លៀកបំពាក់ផ្ដល់ភាពកក់ក្ដៅដល់រាងកាយ ក៏ពុំមានស្លៀកពាក់ដែរ។ លើសពីនេះ បេក្ខនារីម្នាក់ទៀត ទម្លាយថា ហ្គេម “Red Light Green Light” (ភ្លើងក្រហម ភ្លើងបៃតង) មានរយៈពេលដល់ទៅ ២៦នាទីក្នុងមួយជុំ ដែលវាលើសពីម៉ោងកំណត់ចំនួន២នាទីឯណោះ។
ប្រភពពី Rolling Stone បានឱ្យដឹងថា យ៉ាងហោចណាស់មានបេក្ខជនចំនួន ១០នាក់បានដួលសន្លប់ ក្នុងអំឡុងថ្ងៃដំបូងនៃការថត ព្រោះពួកគេត្រូវឈរយូរម៉ោង បូករួមនឹងអាកាសធាតុត្រជាក់ផង។

បន្ថែមពីលើការចោទប្រកាន់ពីទង្វើអមនុស្សធម៌ចំពោះបេក្ខជន ក្រុមហ៊ុន Netflix ក៏រងពាក្យរិះគន់ចំពោះភាពលម្អៀងផងដែរ ដោយបេក្ខជនមួយចំនួនអះអាងថា វេទិកាស្ទ្រីមនេះបានជ្រើសរើសបេក្ខជន-នារី ដែលមានឥទ្ធិពលស្រាប់នៅសង្គមអនឡាញ មុនពេលផ្ដល់ឱកាសឱ្យពួកគេឈានទៅកាន់វគ្គបន្ទាប់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តួឯកប្រុស “Squid Game” ពីអ្នករត់តុកាហ្វេ ក្លាយជាកំពូលតារាស៊ីថ្លៃខ្ពស់ជាងគេរបស់កូរ៉េខាងត្បូង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


