ព័ត៌មានអន្ដរជាតិ
Netflix វិនិយោគរាប់រយលានដុល្លារនៅថៃ ដើម្បីឱ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលមាតិកាអាស៊ី
ក្រុមហ៊ុនផ្ដល់សេវាកម្មផ្សាយភាពយន្តអនឡាញជាអន្តរជាតិ Netflix ដ៏ល្បីបំផុតរបស់សហរដ្ឋអាមេរិក បានបោះជំហានយុទ្ធសាស្រ្ត ដោយដាក់ការវិនិយោគជាប្រាក់ប្រមាណ ២០០ លានដុល្លារ ឬប្រហែល ៦,៥ ប៊ីលានបាត នៅក្នុងប្រទេសថៃ ក្នុងរយៈពេល ៤ ឆ្នាំកន្លងមក ដើម្បីកែប្រែប្រទេសនេះឱ្យក្លាយជា «មជ្ឈមណ្ឌលមាតិកា» ប្រចាំអាស៊ីថ្មីមួយទៀត។

បរិមាណនៃការវិនិយោគដ៏ច្រើននេះ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីទាញយកភាពល្បីល្បាញរបស់ថៃ ដែលជាទិសដៅផលិតកម្មសម្រាប់ប្រព័ន្ធផ្សព្វផ្សាយពិភពលោក ចំពេលដែលភាពយន្តថៃក៏ល្បីនៅលើវេទិការបស់ Netflix។ តាមការចុះផ្សាយរបស់កាសែត The Nation សន្ទុះនៃការគាំទ្រភាពយន្តថៃ ធ្វើឱ្យចំនួននៃការចូលមើលមាតិកា ឬភាពយន្តថៃកើនឡើងរហូតដល់ទៅ ៧៥០ លានម៉ោង គិតតែក្នុងឆ្នាំនេះ។
មែនទែនទៅ ការវិនិយោគរបស់ក្រុមហ៊ុន Netflix គាំទ្រយុទ្ធសាស្រ្តជាតិរបស់ថៃ ដែលកំណត់គោលដៅបង្កើតប្រាក់ចំណូល ៤ ទ្រីលានបាត និងការងារចំនួន ២០ លាន តាមរយៈ «សេដ្ឋកិច្ចថ្នៃប្រឌិត» ដែលរួមបញ្ចូលទាំងផលិតកម្មភាពយន្ត និងវប្បធម៌ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ កន្លងមក រដ្ឋាភិបាលថៃបានលើកឡើងពីការយកប្រទេសកូរ៉េខាងត្បូងជាគំរូ ដោយទាញយកប្រយោជន៍សេដ្ឋកិច្ចពី «ថាមពលទន់»។
ជាក់ស្ដែង យុទ្ធសាស្រ្តសម្រាប់វិស័យភាពយន្តថៃ បានទាក់ទាញផលិតកម្មបរទេសជាង ៤ ៦០០ ចាប់តាំងពីឆ្នាំ ២០១៦ ដោយរកចំណូលបានជាង ១ ប៊ីលានដុល្លារ (៣៣ ប៊ីលានបាត) ជាតម្លៃ។
បច្ចុប្បន្ន ក្រៅតែពីក្រុមហ៊ុន Netflix គេឃើញមានក្រុមហ៊ុនអន្តរជាតិសំខាន់ៗផ្សេងៗទៀត ដែលបោះទុនវិនិយោគ ឬមកផលិតភាពយន្តនៅថៃ ដូចជា HBO, Universal, FX, Warner Bros, និង iQiyi ជាដើម៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


