KPT+
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ប្រកាសតែងតាំងនាយកប្រតិបត្តិថ្មី
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯក ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសតែងតាំង លោក ខៀវ សវរនាថ ជានាយកប្រតិបត្តិថ្មីប្រចាំក្រុមហ៊ុន ចាប់តាំងពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣។

លោក ខៀវ សវរនាថ មានបទពិសោធន៍ និងស្នាដៃជាច្រើនក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាវិស័យផលិតភេសជ្ជៈ នឹងម្ហូបអាហារ ដោយធ្លាប់បានកាន់តំណែងខ្ពស់ៗក្នុងការងារគ្រប់គ្រងអាជីវកម្មនៅ ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត (Hanuman Estate) ដែលបាននិងកំពុងអភិវឌ្ឍន៍ គម្រោង ដឹអាណាចក្រ សាងសង់លំនៅឋានប្រណិត លើផ្ទៃដីជាង ៣០០ ហិកតារ ដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ ក្នុងតំបន់កំពុងអភិវឌ្ឍប្រកបដោយសក្តានុពល។
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីសកំពុងធ្វើកំណែទម្រង់ជាមួយនឹងការផ្លាស់ប្តូរនូវនាយកប្រតិបត្តិថ្មី ដើម្បីតម្រង់ទិសដៅយុទ្ធសាស្រ្តថ្មី ក៏ដូចជាការពង្រឹងនូវការគ្រប់គ្រង និងប្រតិបត្តិការផលិតកម្ម អាជីវកម្មឲ្យកាន់តែប្រសើរ ដើម្បីធានាបាននូវភាពរីកចំរើនប្រកបដោយចីរភាពរបស់ក្រុមហ៊ុន។
គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនមានជំនឿយ៉ាងមុតមាំថាក្រោមការដឹកនាំរបស់ លោក ខៀវ សវរនាថ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក នឹងកាន់តែមានឈ្មោះបោះសំឡេងខ្លាំងឡើងទាំងលើទីផ្សារជាតិ និងអន្តរជាតិ ពង្រីកវិសាលភាពកាន់តែធំ ទន្ទឹមនឹងការផ្សព្វផ្សាយស្លាកសញ្ញា និងផលិតផលរបស់ក្រុមហ៊ុនហនុមានឲ្យកាន់តែមានភាពល្បីល្បាញ ធានាបាននូវការរីកចម្រើនឈានទៅលំដាប់អន្តរជាតិ។

ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ក្រុមហ៊ុនហនុមានប៊ែវើរីកជីស ជាមួយនឹងការចូលមកកាន់តួនាទីថ្មីនៅក្នុងក្រុមហ៊ុន លោក ខៀវ សវរនាថ បានបង្ហាញពីសេចក្តីសោមនស្សរីករាយ និងទំនុកចិត្តយ៉ាងម៉ុតមាំ ក្នុងការទទួលយកនូវតំណែងថ្មីនេះ ហើយលោកបានធ្វើការប្តេជ្ញាចិត្តយ៉ាងមោះមុតថា÷ “ក្នុងនាមជានាយកប្រតិបត្តិថ្មី ខ្ញុំនឹងបន្តអនុវត្តនូវបេសកកម្ម និង ឈរនៅលើទស្សនវិស័យ ដែលក្រុមហ៊ុនបានកំណត់ ខិតខំប្រឹងប្រែងដឹកនាំក្រុមហ៊ុន និងតំរង់ទិសដៅជាមួយនឹងឆន្ទៈដ៏ខ្ពស់បំផុត ដែលផ្តោតសំខាន់ទៅលើការលើកកំពស់គុណភាពផលិតផល និងស្ថេរភាពផលិតកម្ម ហើយនាពេលដ៏ខ្លីខាងមុខនេះ យើងនឹងចេញនូវយុទ្ធសាស្រ្តថ្មីៗដើម្បីបង្កើនផលិតកម្ម ពង្រីកការចែកចាយ ឆ្លើយតបតាមសំណូមពររបស់អតិថិជន ក៏ដូចជាតំរូវការទីផ្សារជាក់ស្តែង ដែលបាននិងកំពុងតែរីកចម្រើនជាលំដាប់។ ទន្ទឹមនឹងនោះផងដែរ យើងក៏នឹងមានផលិតផលថ្មីផ្សេងៗទៀតជាច្រើន ដែលគ្រោងនឹងចែកចាយលើទីផ្សារនាពេលអនាគតឆាប់ៗខាងមុខនេះ ។ ជាពិសេស យើងបន្តនូវឆន្ទៈខ្ពស់ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់លើគុណភាពផលិតផល ការផ្តល់ការងារដល់យុវជន ប្រជាជនកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ”។


ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បច្ចុប្បន្នកំពុងធ្វើការចែកចាយផលិតផលរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ដែលផលិតផលទាំងនោះរួមមាន ស្រាបៀរហនុមាន ព្រីមៀម ឡាហ្គឺ ស្រាបៀរហនុមាន ប្ល៊ែក និង ស្រាបៀរនាគ ដែល
ជាចំណែកទីផ្សារធំមួយក្នុងស្រុក។
ជាមួយនឹងទស្សនៈវិស័យក្នុងការក្លាយជាក្រុមហ៊ុននាំមុខលើទំនើបកម្មសង្វាក់ផលិតកម្ម “ផលិតផល ដែលមានការទទួលស្គាល់នូវគុណភាពល្អ និងពេញនិយមជាងគេ ហើយនាំយកកេរ្តិ៍ឈ្មោះ ភេសជ្ជៈកម្ពុជា ឈានដល់កម្រិតទទួលស្គាល់នូវគុណភាពល្អស្តង់ដារអន្តរជាតិ” ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានពង្រីកកិច្ចប្រតិបត្តិការរបស់ខ្លួន ដោយវិវត្តខ្លួនពីការផ្តោត សំខាន់ដំបូងលើទីផ្សារក្នុងស្រុក រហូតដល់ទីផ្សារអន្តរជាតិ ដោយបច្ចុប្បន្ននេះ ស្រាបៀរហនុមាន កំពុងមានវត្តមានក្នុងទីផ្សារប្រទេសថៃ និងទីផ្សារប្រទេសអូស្រ្តាលីនាពេលថ្មីៗនេះផងដែរ។
ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ឯ.ក ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ជាមួយទុនវិនិយោគប្រមាណ ១៦០ លានដុល្លារ ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីអឺរ៉ុប ស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់ពិភពលោក។ ក្រុមហ៊ុន មានឆន្ទៈក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ស្របជាមួយទិសដៅរបស់រាជរដ្ឋាភិបាលដែលបាននឹងកំពុងជំរុញដល់ការបង្កើនការងារ និងវិស័យឧស្សាហកម្មផលិតក្នុងស្រុក៕
(អត្ថបទពាណិជ្ជកម្ម)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


