កីឡា
ព្រំ សំណាង ទទួលបាន១០០លានរៀល ក្លិបទំនើបថ្មី គ្រូ១០នាក់ត្រៀមប្រកួតចុងឆ្នាំនេះ
ជើងខ្លាំងគុនខ្មែរទម្ងន់ធ្ងន់មធ្យម ព្រំ សំណាង ទទួលបានការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដើម្បីត្រៀមខ្លួនឲ្យបានល្អឥតខ្ចោះសម្រាប់ការប្រកួតធំសំខាន់នាខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។

នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ព្រំ សំណាង បានទទួលជ័យជម្នះដោយពិន្ទុលើកីឡាករអ៊ុយក្រែន Vladyslav បន្ទាប់ពីតស៊ូគ្នា៣ទឹកពេញ។ កីឡាករអ៊ុយក្រែនម្នាក់នេះពូកែកណ្តាប់ដៃដែលធ្វើឲ្យកីឡាករកម្ពុជាជួបការលំបាកនៅដើមទឹកទី១ ប៉ុន្តែនៅចុងទឹក សំណាង បានចាប់ចំណុចខ្សោយរបស់កីឡាករអ៊ុយក្រែនដោយចូលអោប និងឡើងជង្គង់ទទួលបានផលល្អ។

ទឹកទី២ ព្រំ សំណាង បានព្យាយមចូលអោបដើម្បីចាប់ឡើងជង្គង់ និងទាត់ជាបន្តបន្ទាប់ ព្រមទាំងវាយកែងផងនោះបានធ្វើឲ្យ Vladyslav ដួលត្រូវបានអាជ្ញាកណ្តាលរាប់៨។ នៅទឹកទី៣ កីឡាករអ៊ុយក្រែនម្នាក់នេះបានប្រឹងប្រែងឡើងវិញដោយបានវាយកណ្តាប់ដៃត្រូវគោលដៅគួរឲ្យកត់សំគាល់ ប៉ុន្តែការប្រកួតត្រូវបានបញ្ចប់ដោយចៅក្រមសម្រេចឲ្យ ព្រំ សំណាង ទទួលដោយពិន្ទុ។

តាមរយៈជ័យជម្នះនេះ ភេសជ្ជៈប៊ូសស្ត្រង បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន១០០លានរៀល (២៥០០០ដុល្លារអាមេរិក) ដល់ ព្រំ សំណាង។ ការផ្តល់ប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាននេះគឺជាការលើកទឹកចិត្ត និងជួយទំនុកបម្រុងឲ្យអ្នកលេងគុនខ្មែររូបនេះត្រៀមខ្លួនឲ្យបានល្អសម្រាប់ការប្រកួតអន្តរជាតិធំដ៏សំខាន់នាពេលខាងមុខ។

មុនពេលការប្រកួតជាមួយកីឡាករ Vladyslav ក្រុមការងារបានរៀបចំកន្លែងដ៏ហ្វឹកហាត់ថ្មីស្អាតបំពាក់ដោយសម្ភារ និងឧបករណ៍គ្រប់គ្រាន់ដែលស្ថិតនៅផ្សារទំនើបអូឡាំព្យា។ នៅក្នុងបទសម្ភាសមួយបានបង្ហាញទំនើបថ្មី ក្រុមការងារបានរៀបចំគ្រូបង្វឹកចំនួន១០រូបដើម្បីជួយពង្រឹងសមត្ថភាពរបស់ ព្រំ សំណាង។

គ្រូបង្វឹកទាំង១០រូបនេះមានដូចជា ពេជ្រ សុផាន់ និង សេន ប៊ុនថេន ជាដើមដែលនឹងជួយពង្រឹងលើផ្នែកជាច្រើនគឺលើក្បាច់ ស្នៀតប្រយុទ្ធ បច្ចេកទេស កម្លាំងស៊ុហ្វ ស្មារតី ចិត្តសាស្ត្រ ម្ហូបអាហារ ការថែទាំសុខភាព និងកាយសម្បទាជាដើម។

ការឧបត្ថម្ភគាំទ្រ និងទំនុកបម្រុងពេញលក្ខណៈបែបនេះគឺដើម្បីឲ្យ ព្រំ សំណាង ផ្តោតលើតែការហ្វឹកហាត់តែម្យ៉ាងគត់ឲ្យបានដិតដល់ និងល្អឥតខ្ចោះដើម្បីប្រកួតមិត្តភាពអន្តរជាតិដ៏ធំបំផុតជាមួយស្តេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc នាខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


