Connect with us

សុខភាព

ជំងឺទឹកនោមសាប ក៏អាចបង្កគ្រោះថ្នាក់ដល់កុមារដែរ បើព្យាបាលមិនទាន់ពេល

បានផុស

នៅ

ជាទូទៅ អាណាព្យាបាលច្រើនបញ្ចៀសកូនពីគ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែម និងជំងឺទឹកនោមប្រៃ ប៉ុន្តែច្រើនតែមើលរំលង អាការៈមិនប្រក្រតីរបស់កុមារ ដែលឈានដល់គ្រោះថ្នាក់នៃជំងឺទឹកនោមសាប។ នេះបើតាមការចែករំលែកឱ្យដឹង ពីមន្ទីរកុមារអង្គរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺទឹកនោមសាបលើកុមារ (Diabetes Insipidus) ជាជំងឺមួយប្រភេទដែលបណ្តាលមកពី ការអសមត្ថភាព ក្នុងការផលិតនូវអ័រម៉ូនឈ្មោះ Anti-Diuretic Hormone (ADH) ក្នុងខួរក្បាល។ ការអសមត្ថភាព ក្នុងការផលិតអ័រម៉ូនមួយប្រភេទនេះ នឹងបណ្តាលឱ្យតម្រងនោមមានបញ្ហា មិនអាចស្រូបយកជាតិទឹកចូលទៅក្នុងឈាម ចាហេតុធ្វើឱ្យអ្នកជំងឺ នោមច្រើន និងស្រេកទឹក។

ចំពោះរោគសញ្ញានៃជំងឺទឹកនោមសាប មានដូចជា៖
_ ស្បែកស្ងួត
_ ផឹកទឹកច្រើនខ្លាំង
_ អស់កម្លាំងល្ហិតល្ហៃ
_ ពិបាកដេក
_ នោមច្រើន ជាពិសេសនោមញឹកញាប់នៅពេលយប់។

ប្រភពដដែល សង្កត់ធ្ងន់ថា ជំងឺទឹកនោមសាប ជាប្រភេទជំងឺកម្រ និងអាចមានគ្រោះថ្នាក់ ប្រសិនបើគ្មានការពិនិត្យ និងព្យាបាលទាន់ពេលវេលា ហើយបើយោងតាមរបាយការណ៍ មន្ទីរពេទ្យកុមារអង្គរ ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យកុមារអង្គរ បានទទួលពិនិត្យ និងព្យាបាល កុមារដែលកើតជំងឺកម្រនេះ បានប្រមាណពី ៥-៦នាក់ ៕

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម