សុខភាព
តើត្រូវការពារខ្លួនបែបណាពីជំងឺឈឺភ្នែក ឬ ភ្នែកក្រហម?
ភ្នែក គឺជាចក្ខុសំខាន់បំផុតសម្រាប់មនុស្សដែលត្រូវមើលថែរក្សាឱ្យបានល្អ ចៀសវាងមានបញ្ហាផ្សេងៗអាចបណ្តាលឱ្យប៉ះពាល់ដល់ភ្នែក និងការមើលឃើញរបស់មនុស្សគ្រប់រូប។ ជំងឺភ្នែកក្រហម ឬ ឈឺភ្នែកនេះ គឺកើតឡើងលើមនុស្សគ្រប់វ័យហើយក៏ឆ្លងរីករាលដាលលឿនផងដែរ ប្រសិនជាមិនបានដឹងពីវិធីការពារខ្លួនពីការឆ្លងនេះ។ តើត្រូវការពារខ្លួនបែបណាខ្លះ ដើម្បីកុំឱ្យឆ្លងជំងឺឈឺភ្នែក ឬ កើតជំងឺនេះបាន?

តាមការស្រាវជ្រាវបង្ហាញថា ដើម្បីការពារខ្លួនកុំឱ្យឆ្លងជំងឺឈឺភ្នែកគឺ៖
- កុំប៉ះ ឬ ញីភ្នែក ជាពិសេសនៅពេលដែលដៃមិនស្អាត
- ត្រូវលាងដៃជាមួយសាប៊ូឱ្យបានត្រឹមត្រូវ ចៀសវាងមានមេរោគហើយទៅប៉ះពាល់ភ្នែក
- ចៀសវាងប្រើប្រាស់របស់របររួមគ្នាជាមួយអ្នកដែលបានឈឺភ្នែករួចហើយ
- ចៀសវាងប្រើថ្នាំភ្នែករួមគ្នា ឬ យកថ្នាំភ្នែកទៅប្រើខាងភ្នែកដែលឈឺ ប្រើជាមួយភ្នែកម្ខាងទៀតដែលមិនទាន់ឈឺ អាចធ្វើឱ្យឆ្លងបាន
- ប្រសិនជាមានបញ្ហាឈឺភ្នែក មិនថាធ្ងន់ ឬ ស្រាលឡើយត្រូវទៅពិគ្រោះយោបល់ និងពិនិត្យភ្នែកជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា
- កុំសូវនៅជិតទូរសព្ទ កុំព្យូទ័រ ឬ ប្រើប្រាស់ពន្លឺខ្លាំងពេក អាចប៉ះពាល់ដល់ភ្នែក ពោល គឺត្រូវឱ្យភ្នែកសម្រាកឱ្យបានច្រើន និងព្យាយាមចេញក្រៅដើម្បីស្វែងរកមើលទេសភាពពណ៌បៃតង។ល។

ជារួម ការឆ្លងជំងឺភ្នែកក្រហម គឺជាការរលាកភ្នាសសរសៃភ្នែកដែលបង្កឡើងដោយបាត់តេរី ឬ វីរុស។ នៅពេលដែលមានបញ្ហាភ្នែកក្រហម វានឹងចេញរោគសញ្ញាដូចជា ចាប់ផ្តើមរកាំភ្នែក ភ្នែកឡើងក្រហម ហើមត្របកភ្នែក រមាស់ ហើយករណីខ្លះទៀតគឺហូរទឹកភ្នែកផងដែរ។ ដូច្នេះ មនុស្សគ្រប់រូបនៅពេលដែលមានបញ្ហាភ្នែកក្រហម គួរប្រញាប់ទៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា មិនអាចធ្វេសប្រហែសបាននោះទេ៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


