សុខភាព
រដូវភ្លៀងតែងឈឺគ្រុនផ្ដាសាយ ការពារខ្លួនតាមតិចនិកនេះ
រាងកាយរបស់យើងប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងវីរុស ក៏ដូចជាបាក់តេរី ជាពិសេសនៅក្នុងអំឡុងរដូវភ្លៀងនេះតែម្ដង ពីព្រោះនៅក្នុងរដូវនេះ វីរុស និងបាក់តេរីនៅក្នុងបរិយាកាសកើនឡើង ដែលធ្វើឲ្យរាងកាយងាយនឹងឈឺ។ ដោយសារតែសីតុណ្ហភាពប្រែប្រួលភ្លាមៗ ឱកាសកើតជំងឺគ្រុនផ្ដាសាយគឺខ្ពស់បំផុត។ ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ និងបង្ការហានិភ័យនៃការកើតជំងឺគ្រុនផ្ដាសាយ គ្នាយើងគប្បីអនុវត្តតិចនិកខាងក្រោមនេះ។

១. ញ៉ាំអាហារមានសារធាតុចិញ្ចឹម
គន្លឹះដ៏ល្អបំផុតដើម្បីបញ្ចៀសជំងឺគ្រុនផ្ដាសាយ គឺញ៉ាំអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ និងការពាររាងកាយកុំឲ្យធ្លាក់ខ្លួនឈឺ។ អាហារដែលជាប្រភពនៃសារធាតុចិញ្ចឹមមានដូចជាបន្លែ ផ្លែឈើ សាច់គ្មានខ្លាញ់ ត្រី គ្រាប់ធញ្ញជាតិទាំងមូល អាហារដែលធ្វើពីទឹកដោះគោ និងគ្រាប់ផ្លែឈើជាដើម។
២. វីតាមីនC
ការបញ្ចូលវីតាមីនCទៅក្នុងរបបអាហារប្រចាំថ្ងៃ ជារឿងដែលមិនអាចខ្វះបានឡើយ ដើម្បីការពាររាងកាយពីជំងឺគ្រុនផ្ដាសាយ។ ការញ៉ាំវីតាមីនCក្នុងបរិមាណសមល្មមអាចប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនផ្ដាសាយយ៉ាងមានប្រសិទ្ធភាព។ ប្រភពដ៏ល្អនៃវីតាមីនCមានដូចជាពពួកផ្លែក្រូច ផ្លែប៊ឺរី ខាត់ណាខៀវ និងដំឡូងជាដើម។

៣. គេងឲ្យបានគ្រប់គ្រាន់
ជាមួយគ្នានេះដែរ ការគេងគ្រប់គ្រាន់អាចប្រឆាំងនឹងការឆ្លងមេរោគគ្រប់ប្រភេទដែលបង្កឡើងនៅរដូវភ្លៀង។ ដូច្នេះហើយគ្នាយើងគប្បីគេងឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ឲ្យបាន៧ទៅ៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីឲ្យប្រព័ន្ធភាពស៊ាំរឹងមាំល្អ និងឲ្យរាងកាយអាចជួសជុល ក៏ដូចជាជំនួសកោសិកាចាស់ ជាលិកា និងសាច់ដុំ។
៤. រក្សាកម្ដៅក្នុងរាងកាយ
ប្រសិនបើយើងទទឹកភ្លៀងរយៈពេលយូរ សីតុណ្ហភាពរាងកាយនឹងធ្លាក់ចុះ ដែលធ្វើឲ្យយើងងាយកើតជំងឺគ្រុនផ្ដាសាយ។ ហេតុនេះហើយ យើងគប្បីជូតសម្អាតខ្លួន និងផ្លាស់ប្ដូរសំលៀកបំពាក់ភ្លាមៗ។
៥. ថែទាំអនាម័យផ្ទាល់ខ្លួន
ក្រៅពីរក្សាសម្ភារៈឲ្យស្អាតល្អ យើងក៏ចាំបាច់ត្រូវថែទាំអនាម័យផ្ទាល់ខ្លួន ដោយការលាងសម្អាតដៃ នៅពេលត្រលប់មកផ្ទះវិញ និងងូតទឹកសម្អាតខ្លួន ប្រសិនបើយើងប៉ះពាល់នឹងអ្នកដែលមានជំងឺ។ បន្ថែមពីនេះ គ្នាយើងក៏ត្រូវលាងសម្អាត និងជូតខ្លួនឲ្យស្ងួតល្អ ក្នុងករណីដែលយើងប៉ះពាល់ទឹកកខ្វក់នៅតាមផ្លូវ។
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


