សុខភាព
ប្រយ័ត្នផង! អាកាសធាតុក្ដៅអាចប៉ះពាល់ការដកដង្ហើម និងសួត
ពិតណាស់ អាកាសធាតុក្ដៅអាចជះឥទ្ធិពលដល់ការដកដង្ហើម ដោយធ្វើឲ្យគ្នាយើងមួយចំនួនប្រឈមនឹងជំងឺផ្លូវដង្ហើម ដូចជាស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) ឬជំងឺហឺតជាដើម ដោយសារតែកម្ដៅ ក៏ដូចជាសំណើមមានកម្រិតខ្ពស់។

អាកាសធាតុក្ដៅប៉ះពាល់ដល់ការដកដង្ហើមយ៉ាងដូចម្ដេច?
ជាមួយនឹងខ្យល់ដែលនៅនឹងមួយកន្លែង ព្រមទាំងកម្រិតខ្យល់ពុលកើនឡើង វាអាចធ្វើឲ្យយើងពិបាកក្នុងការដកដង្ហើម នៅពេលដែលស្ថិតនៅក្នុងអាកាសធាតុក្ដៅជុំវិញខ្លួន។ ជាក់ស្ដែង រាងកាយត្រូវការអុកស៊ីសែនច្រើនដើម្បីរក្សាសីតុណ្ហភាពខាងក្នុង អំឡុងពេលអាកាសធាតុក្ដៅខ្លាំង ឬត្រជាក់ខ្លាំង ដែលអាចប៉ះពាល់ដល់មុខងារសួត ដែលជាលទ្ធផល ធ្វើឲ្យយើងដកដង្ហើមវែងៗ ឬដកដង្ហើមលឿនៗ។
តិចនិកថែទាំសួត អំឡុងពេលរដូវក្ដៅ

ដើម្បីថែទាំសួត នៅអំឡុងពេលរដូវក្ដៅនេះ គ្នាយើងអាចធ្វើការផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃមួយចំនួន ដូចខាងក្រោម៖
- ជៀសវាងចេញក្រៅ៖ យើងមិនគួរចេញទៅខាងក្រៅឡើយ ប្រសិនបើមិនចាំបាច់។ បន្ថែមពីនេះ ចូរបិទបង្អួច ឬទ្វារឲ្យជិត ដើម្បីឲ្យបរិយាកាសក្នុងផ្ទះមានភាពត្រជាក់។
- តាមដានអាកាសធាតុជាប្រចាំ៖ ចូរតាមដានអាកាសធាតុ លម្អងនៅក្នុងខ្យល់ ក៏ដូចជាគុណភាពខ្យល់ មុនពេលចេញទៅខាងក្រៅផ្ទះ។ នៅពេលដែលកម្រិតលម្អងខ្ពស់ និងគុណភាពខ្យល់មិនល្អ វាអាចបណ្ដាលឲ្យយើងក្អក ដកដង្ហើមលឺសំឡេង ជាពិសេស ព្រមទាំងអាចប្រឈមនឹងជំងឺផ្លូវដង្ហើមថែមទៀតផង។
- រៀបចំផែនការប្រចាំថ្ងៃ៖ ជៀសវាងចេញខាងក្រៅអំឡុងពេលក្ដៅខ្លាំង នៅចន្លោះពីម៉ោង១១ព្រឹក ដល់ម៉ោង៣រសៀល។
- បញ្ឈប់ការជក់បារី និងញ៉ាំគ្រឿងស្រវឹង
- ស្លៀកសំលៀកបំពាក់ស្ដើងៗ
- ជៀសវាងធ្វើលំហាត់ប្រាណខ្លាំងក្លា
- រក្សាជាតិទឹកនៅក្នុងរាងកាយ ដោយការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ញ៉ាំផ្លែឈើដែលមានជាតិទឹកដូចជាឪឡឹក ស្វាយ និងត្រសក់។
- ងូតទឹកឲ្យញឹកញាប់ ប្រសិនបើយើងមានអារម្មណ៍ក្ដៅខ្លាំង។
ចុចអាន៖ខណៈកម្ពុជានឹងទទួលរងកាំរស្មី UV កម្រិតខ្ពស់នៅថ្ងៃនេះ មកមើលវិធីការពារខ្លួនដោយសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


