ជីវិតកម្សាន្ដ
តារាស្រីវៀតណាម Ngoc Trinh ត្រូវឃុំខ្លួន ៣ ខែ ពីបទបង្ហោះម៉ូតូធំ រំខានសណ្ដាប់ធ្នាប់សាធារណៈ
តារាម៉ូដែល និងជាតារាសម្ដែងវៀតណាម Ngoc Trinh ត្រូវបានចាប់ឃុំខ្លួនរយៈពេល ៣ ខែកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ដោយសារតែបង្ហោះម៉ូតូធំ ហើយផ្សព្វផ្សាយសកម្មភាពរបស់ខ្លួននៅលើអ៊ីនធឺណិតឲ្យមនុស្សរាប់លានអ្នកមើល ។

នាងមានឈ្មោះពេញថា Tran Thi Ngoc Trinh អាយុ ៣៤ ឆ្នាំ ចំណែកឯគ្រូបង្វឹករបស់នាងដែលមានឈ្មោះថា Tran Van Dong អាយុ ៣៦ ឆ្នាំក៏ត្រូវបានចាប់ខ្លួនដែរ ពីបទ “ប្រើប្រាស់ឯកសារក្លែងក្លាយ” ដើម្បីទិញម៉ូតូក្នុងតម្លៃថោក ។

ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីកងកម្លាំងប៉ូលិសជាច្រើននាក់បានផ្ទៀងផ្ទាត់ព័ត៌មានអំពី Trinh ហើយសង្កេតឃើញថា នាងឧស្សាហ៍ជិះម៉ូតូធំបំពានច្បាប់លើដងផ្លូវក្នុងទីក្រុង Thu Duc ។

ជាការពិតណាស់ Trinh ចូលចិត្តបង្ហោះម៉ូតូ និងធ្វើសកម្មភាពផ្សេងៗដូចជាដេក និងលុតជង្គង់លើម៉ូតូ ទាំងមិនស្លៀកឈុតការពារអ្វីឡើយ ។
មួយវិញទៀត នាងតែងតែបង្ហោះវីដេអូជិះម៉ូតូធំគ្មានសណ្ដាប់ធ្នាប់ នៅតាមបណ្ដាញសង្គមដូចជា TikTok, Facebook, និង YouTube ជាដើម ។ រាល់វីដេអូរបស់ Trinh សុទ្ធតែទទួលបានចំណាប់អារម្មណ៍ពីមនុស្សរាប់លាននាក់ ហើយក៏ទទួលបានការរិះគន់គួរសមដែរ ។

អ្នកស៊ើបអង្កេតបានកំណត់ថា អំពើបែបនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ព្រមទាំងប៉ះពាល់ដល់របៀបរស់នៅ និងការគិតរបស់យុវជន ដោយបំពានលើក្រមសីលធម៌សម្រាប់ឥរិយាបថប្រព័ន្ធផ្សព្វផ្សាយ ដែលចេញដោយក្រសួងព័ត៌មាន និងគមនាគមន៍កាលពីខែមិថុនា ឆ្នាំ ២០២១ ផងដែរ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ វៀតណាម ផាកពិន័យបុរសម្នាក់ជាង ៣០០ ដុល្លារ ដោយសារយកជើង បើកម៉ូតូ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា