សន្តិសុខសង្គម
មិនរាងចាល ! សមត្ថកិច្ចខណ្ឌ៧មករា ដកហូតម៉ូតូក្មេងទំនើងម្នាក់ទុកកន្លះឆ្នាំ ក្រោយបង្ហោះតាមផ្លូវសាធារណៈ
ក្មេងទំន្មើងដែលបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ក្នុងមូលដ្ឋានខណ្ឌ៧មករា ហើយបានបង្ហោះរូបវីឌីអូ ក្នុងបណ្ដាញសង្គម ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសហការជាមួយនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ស្រាវជ្រាវឃាត់ខ្លួនធ្វើការកិច្ចសន្យាអប់រំនិងដកហូតម៉ូតូទុករយះពេល៦ខែ ទើបអនុញ្ញាតឲ្យម៉ូតូត្រឡប់ទៅវិញ។

ជាក់ស្ដែងនៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ក្រោយឃើញក្នុងបណ្ដាញសង្គម នូវរូបវីឌីអូ បង្ហោះម៉ូតូ តាមបណ្ដោយផ្លូវ កម្ពុជាក្រោម មូលដ្ឋានសង្កាត់មិត្តភាព ខណ្ឌ៧មករា លោកវរសេនីយឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានបញ្ជាដល់នគរបាលផែនជំនាញ ឲ្យស្រាវជ្រាវបន្ទាន់ កំណត់អត្ថសញ្ញាណ បានឈានដល់ការឃាត់ខ្លួន មកមកអធិការដ្ឋាននគរបាលខណ្ឌភ្លាមៗតែម្ដង។


លោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករាបានបញ្ជាក់ប្រាប់ ឲ្យដឹងថា យុវជនរូបនេះ កាលពីអំឡុងឆ្នាំ២០២៤ បានធ្វើបង្ហោះម៉ូតូ កម្លាំងនៃអធិការឃាត់និងដកហូតម៉ូតូទុករយះពេល៣ ខែម្ដងរួចហើយ ។ ប៉ុន្តែមិនរាងចាល នៅពេលថ្មីនេះ យុវជនបានធ្វើការបង្ហោះម្ដងទៀតជាលើកទី២ ដូច្នេះកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ ធ្វើការឃាត់ ធ្វើកិច្ចសន្យាអប់រំ និងអាណាព្យាបាលមកធានា និងដកហូតម៉ូតូទុករយះពេល៦ខែ។ លោកអធិការបានបញ្ជាក់បន្ថែម ក្នុងករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ជាលើកទី៣ នោះនិងត្រូវដកហូតម៉ូតូរក្សាទុកតែម្ដង មិនអនុញ្ញាឲ្យវិញនោះទេ។


គួរបញ្ជាក់ផងដែរ កន្លងមករហូតដល់បច្ចុប្បន្ន លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងក្រើនរំលឹកដល់ អធិការដ្ឋានទាំង១៤ខណ្ឌ រួមទាំងការិយាល័យជំនាញពាក់ព័ន្ធ ត្រូវបង្កើនការបង្ការ ទប់ស្កាត់ និងបង្ក្រាប រាល់បទល្មើស ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានល្អដើម្បី សន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ៕ អត្ថបទ៖ សុភា



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


