Connect with us

សន្តិសុខសង្គម

ក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមទីសាធារណៈ ត្រូវសមត្ថកិច្ចរាជធានី ចាប់ឃាត់បានហើយ ដកហូតរក្សាទុកម៉ូតូ០៣ខែ

បានផុស

នៅ

ក្រុមក្មេងទំនើងដែលបានបង្ហោះម៉ូតូនៅតាមទីសាធារណៈ កាលពីពេលថ្មីៗ នៅលើមហាវិថីសហព័ន្ធរុស្ស៊ី ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ឃាត់បានហើយ ដោយដកហូតម៉ូតូរក្សាទុក០៣ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយទទួលបានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ក្មេងទំនើង១១នាក់ និងម៉ូតូ០៤គ្រឿង មកអប់រំណែនាំ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈប៉ះពាល់សណ្តាប់ធ្នាប់ កាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៦ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ពានអាកាសផ្សារដីហុយ  សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្រុមឃាត់ខ្លួនក្មេងទំនើង១១នាក់ ៖ ឈ្មោះ អានសុខនាង ហៅអិច ភេទប្រុសអាយុ១៨ឆ្នាំ , ឈ្មោះ ជីម សុខហ័រ ហៅ ហ័រ ភេទប្រុស អាយុ១៧ឆ្នាំ ,ឈ្មោះរឿង សៀវមុី ហៅ មុី ភេទប្រុស អាយុ១៦ឆ្នាំ , ឈ្មោះ  ជុម ធារ៉ាន ហៅ រ៉ាន ភេទប្រុស អាយុ១៦ឆ្នាំ, ឈ្មោះ  ផង សុផាដូ ហៅ ជី ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះជ័យ វិរះ ភេទ ប្រុស អាយុ១៧ឆ្នាំ, ឈ្មោះ ហុិន ម៉េងសៀង ហៅ សៀង ភេទប្រុស អាយុ១៨ឆ្នាំ , ឈ្មោះ  ឈឿន ម៉ាកាលឹម ភេទប្រុស អាយុ១៨ឆ្នាំ ,ឈ្មោះ ម៉ម ផានិត ហៅ និត ភេទប្រុស អាយុ ១៧ឆ្នាំ, ឈ្មោះ  អាត បូណា ភេទប្រុស អាយុ ២០ឆ្នាំ និង ឈ្មោះ ប្រាក់ មករា ហៅ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ។

បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ បានអញ្ជើញអាណាព្យាបាលមកទទួលនិងឲ្យធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ហើយសមត្ថកិច្ចក៏បានណែនាំអាណាព្យាបាលត្រូវយកចិត្តទុកដាក់អប់រំកូនៗរបស់ខ្លួនឲ្យបានល្អ កុំធ្វើកជាក្មេងទំនើងចំណែកម៉ូតញ០៤គ្រឿងដកហូតម៉ូតូរក្សាទុករយៈពេល ០៣ខែ នៅកន្លែសមត្ថកិច្ច៕ អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម