វប្បធម៌ ជំនឿ
អាហារសម្រន់នាំសំណាង ហូបពេលចូលឆ្នាំ ចិន នឹងផ្ដល់សុភមង្គល ចូលមកក្នុងជីវិតពេញលេញ
បុណ្យចូលឆ្នាំចិនកាន់តែកៀកមកដល់ មិនថាចិនកាត់ខ្មែរឬជនជាតិចិនដែលនៅជុំវិញពិភពលោក ប្រាកដជាបានត្រៀមខ្លួនដើម្បីអបអរបុណ្យជាតិមិនខាន។
ក្នុងនោះការហូបអាហារសម្រន់លេងៗជុំគ្រួសារ ក៏ជាជំនឿមួយ ដែលជនជាតិចិននិយមធ្វើ ដើម្បីនាំសុភមង្គល និងហេងចូលហេងពេញមួយឆ្នាំ របស់ពួកគេ។
១. គ្រាប់ធញ្ញជាតិ

ការបរិភោគគ្រាប់ធញ្ញជាតិ គឺជាអាហារសម្រន់ដ៏ពេញនិយមរបស់ប្រជាជនចិន។ គ្រាប់ផ្កាឈូករ័ត្ន តំណាងឲ្យព្រះអាទិត្យនាំមកនូវសិរីសួស្ដី និងពន្លឺសុភមង្គលក្នុងគ្រួសារ។
គ្រាប់ឪឡឹក និងគ្រាប់ល្ពៅ ត្រូវបានគេស្គាល់ថាជា“ ស្ដេចនៃគ្រាប់” ដោយសារតែសាច់និងរសជាតិរបស់វា ភាគច្រើនជនជាតិចិនចូលចិត្តហូប ដោយការខាំទំពាលឺៗ ជាមួយទឹកតែមួយពែង។
២. នំសណ្ដែកដី

នំសណ្ដែកដី មិនត្រឹមតែមានរសជាតិឆ្ងាញ់ តែជនជាតិចិនមានជំនឿថា ការហូបនំប្រភេទនេះ មិនថានំសណ្ដែកដីលាយល្ងខ្មៅទេ សុទ្ធតែតំណាងឲ្យឆ្នាំនៃទ្រព្យសម្បត្តិ និងភាពរុងរឿងនិងថ្ងៃផ្អែមល្ហែម ក្នុងក្រុមគ្រួសារ។
៣. ស្ករគ្រាប់ខ្ញី

ស្ករខ្ញីមានប្រវត្តិតាំងពីសម័យរាជវង្សមីង ហើយក៏ជាប្រភេទអាហារសម្រន់មួយ ដែលនិយមទទួលទាន ដោយសារតែរសជាតិផ្អែម និងបំបាត់រាល់ផ្ដាសាយផងដែរ។ រសជាតិនិងក្លិនរបស់ស្ករ នាំនូវភាពផ្អែមល្ហែមសម្រាប់គ្រួសារ ដែលទើបរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោង។
៤. នំរមួល

នំរមួល ជាប្រភេទនំដែលមានគ្រឿងផ្សំច្រើន ហើយលាយស្ករសរុំព័ន្ធជុំវិញនំ។ មិនខុសគ្នាជាមួយអាហារសម្រន់ផ្សេងឡើយ គេតែងមានជំនឿថា អ្នកណាដែលហូបនំនេះ មិនថាហូបក្នុងពេលបុណ្យទាន ឬជួបជុំគ្រួសារឡើយ នោះនឹងទទួលបានពរជ័យ និងសុភមង្គលក្នុងគ្រួសារពេញលេញ។
៥. ផ្លែទន្លាប់ក្រៀម

ទន្លាប់ក្រៀម ជាអាហារសម្រន់ពេញនិយម ចំណែករសជាតិវិញ គឺផ្អែមឆ្ងាញ់លាយជាមួយម្សៅពណ៌សបន្ថែមពីលើ។ ទន្លាប់ក្រៀមតំណាងឲ្យសុខមង្គលក្នុងគ្រួសារ ដែលយកមកទទួលទាន ក្នុងបុណ្យចូលឆ្នាំចិន។ ផ្លែឈើនេះ គឺជាផ្លែដែលធ្លាក់មកពីឋានសួគ៌។
៦. ផ្លែឈើកន្ត្រកឬដាក់ចាន

ផ្លែក្រូច ដោយសារតែពណ៌ដូចមាស ផ្លែឈើនេះ តំណាងឲ្យទ្រព្យសម្បត្តិនិងភាពរុងរឿង។ ផ្លែ ប៉េស គេនិយាយថា វាជាផ្លែរបស់ព្រះ តំណាងឲ្យអាយុវែងនិងសុខភាព។
ចំណែកទំពាំងបាយជូរ តំណាងឲ្យការប្រមូលផលច្រើនជារាល់ឆ្នាំ។ រីឯ ផ្លែទទឹម តំណាងឲ្យក្រុមគ្រួសារដ៏ធំមួយ ដែលជាពរជ័យសម្រាប់ជនជាតិចិនភាគច្រើន ៕
គ្រូ ណុប
ចុចអាន៖ប្រពៃណីជនជាតិ ចិន តែងអបអរឆ្នាំថ្មី ដើម្បីទាញសំណាងល្អ និងលុយកាក់ណែនៗកាបូប
ចុចអាន៖ផ្កា-ផ្លែឈើ នាំសំណាងពេញមួយជីវិត ក្នុងឱកាសចូលឆ្នាំ ចិន ខាងមុខនេះ
ចុចអាន៖ហូបអាហារ និងផ្លែឈើនេះ ក្នុងថ្ងៃចូលឆ្នាំ ដូចនាំលាភសំណាងពេញមួយឆ្នាំ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ