KPT+
ចូលឆ្នាំចិន២០២៦ មុនចាកចេញពីផ្ទះ កុំភ្លេចធ្វើរឿង ៣ នេះសិន
នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន២០២៦ ប្រជាជនខ្មែរដែលមានដើមកំណើតចិន ប្រាកដជាធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនសាច់ញាតិទៅតាមទីតាំងរៀងៗខ្លួន។ ប៉ុន្តែមុននឹងលោកអ្នកចាកចេញពីលំនៅឋាន សូមកុំភ្លេចធ្វើរឿង ៣ យ៉ាងនេះសិន។ ជាពិសេស ដើម្បីកុំឲ្យជួបប្រទះនូវរឿងសោកស្ដាយ ដែលមិននឹកស្មានដល់ក្នុងថ្ងៃចូលឆ្នាំថ្មីដ៏សំបូរសប្បាយ។

យ៉ាងណាក៏ដោយ ក្នុងពេលដែលលោកអ្នកកំពុងស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សូមរម្លឹកនូវរឿង ៣ ប្រការដែលត្រូវប្រុងប្រយ័ត្ន ដើម្បីការពារកុំឲ្យកើតមានរឿងមិននឹកស្មានដល់ក្នុងថ្ងៃដ៏មហាសំណាង។ ជាពិសេសនោះគឺទាក់ទងនឹង អគ្គិភ័យក្នុងឱកាសបុណ្យចូលឆ្នាំចិននេះផ្ទាល់តែម្ដង។
ទី១ សូមពន្លត់ធូប និងទៀន បន្ទាប់ពីធ្វើពីធីសែនសុំសេចក្ដីសុខរួចរាល់
ទី២ បិទចង្ក្រានហ្គាស ក្រោយពេលលោកអ្នកចម្អិនម្ហូបអាហារ
ទី៣ បិទកុងតាក់ – ដកឌុយនូវឧបករណ៍ផ្សេងៗដែលទាក់ទិននឹងភ្លើង មុនពេលចាកចេញពីផ្ទះ។
យ៉ាងណាមិញ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនគឺជាពិធីមួយដ៏យូរលង់ដែលជាវប្បធម៌ដ៏យូរលង់របស់ជនជាតិចិនតែងតែប្រារព្វធ្វើរៀងរាល់ឆ្នាំ ដោយផ្អែកតាមប្រតិទិនចិន ជាថ្ងៃដំបូងនៃនិទាឃរដូវ។ ថ្ងៃដ៏ពិសេសមួយនេះគឺជាថ្ងៃជួបជុំក្រុមគ្រួសារមកពីទីជិតឆ្ងាយដែលម្នាក់ៗបានបែកគ្នាទៅកាន់កន្លែងផ្សេងៗគ្នា។ ថ្វីបើជាការជួបជុំទទួលទានអាហារជុំគ្រួសារ ប៉ុន្តែមុនពេលយើងចាកចេញពីផ្ទះទៅកាន់ទីណាក៏ដោយ ក្នុងអំឡុងពេលនេះសូមការពារគ្រោះថ្នាក់ដែលមិននឹកស្មានដល់ ហើយវាអាចកើតឡើងដោយសារការធ្វេសប្រហែសរបស់យើងគ្រប់គ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


