វប្បធម៌ ជំនឿ
ប្រពៃណីជនជាតិ ចិន តែងអបអរឆ្នាំថ្មី ដើម្បីទាញសំណាងល្អ និងលុយកាក់ណែនៗកាបូប
ចង្កៀងពណ៌ក្រហម និងភ្លើងចម្រុះពណ៌ គឺជានិមិត្តសញ្ញាសំខាន់ នៃពិធីបុណ្យចូលឆ្នាំចិន។ ប៉ុន្តែក្នុងនោះ ក៏មានពិធី និងទំនៀមទម្លាប់មួយចំនួន ដើម្បីអបអរសាទរការមកដល់នៃបុណ្យចូលឆ្នាំថ្មី សម្រាប់ប្រជាជនចិនទូទាំងពិភពលោក។
យ៉ាងណាមិញ មានប្រពៃណីសំខាន់ៗមួយចំនួនបន្ថែមទៀត ដែលប្រជាជនអាស៊ីនេះ តែងធ្វើ ដើម្បីទាក់ទាញហុងស៊ុយសំណាងល្អ ជាពិសេសលុយកាក់ហូរចូលណែនៗ ពេញកាបូប។
១ ការសម្អាត និងតុបតែងផ្ទះ

ប្រហែលកន្លះខែមុនម៉ោងកំណត់នៃឆ្នាំ ការសម្អាតផ្ទះឲ្យបានហ្មត់ចត់ ត្រូវបានធ្វើឡើងដើម្បីស្វាគមន៍ឆ្នាំថ្មីយ៉ាងល្អបំផុត។ បន្ទាប់ពីការសម្អាតរួចរាល់ ផ្ទះនីមួយៗត្រូវបានតុបតែងលម្អដោយគោមពណ៌ក្រហម និងការតុបតែងពណ៌ក្រហមបែបប្រពៃណី ដែលមិនអាចចោលបាន។
២ អាហារពេលល្ងាចជុំគ្រួសារ
នៅថ្ងៃសែន ចូលឆ្នាំ គ្រួសារទាំងមូលជួបជុំគ្នា ដើម្បីទទួលទានអាហារពេលល្ងាចជាមួយគ្រួសារទាំងមូល។ ពិធីបុណ្យនេះមានសាច់ ត្រី បន្លែ តាមទំនៀមទម្លាប់ពីមុនៗ។ ការហូបអាហារជុំគ្នា ដូចនាំសំណាងល្អនិងហុងស៊ុយ ដែលគេជឿថា លុយនឹងហូរចូលមកណែនៗកាបូប។
៣ ស្រោមសំបុត្រក្រហម
ស្រោមសំបុត្រក្រហម ដែលមានលុយ នឹងត្រូវប្រគល់ទៅឲ្យសមាជិកវ័យក្មេងនៃគ្រួសារដោយមនុស្សចាស់។ លុយត្រូវបានរុំដោយកញ្ចប់ក្រហម ក្នុងក្ដីសង្ឃឹម បណ្ដេញវិញ្ញាណអាក្រក់ចេញពីក្មេងៗ។ ម៉្យាងទៀត ការជូនអាំងប៉ាវក្រហម គឺជាជំនឿមួយដែលគេជឿថា លុយនឹងត្រលប់មកវិញក្នុងឆ្នាំនេះ ជាពិសេសគឺហុងស៊ុយពេញមួយឆ្នាំ។
៤ មើលកាំជ្រួច

នៅថ្ងៃចូលឆ្នាំ ជារឿងធម្មតាទេក្នុងការមើលកាំជ្រួចចាប់ពីម៉ោង ០:០០ ដល់ ០:៣០ ។ យោងទៅតាមរឿងព្រេង កាំជ្រួចត្រូវបានគេប្រើប្រាស់ ដើម្បីបន្លាចសត្វចម្លែក Nian ដែលផុសនៅពាក់កណ្ដាលអធ្រាត្រ។ ការបាញ់កាំជ្រួចជួយដេញឧបទ្រពចង្រៃនៃឆ្នាំចាស់ ហើយនាំតែរឿងល្អៗចូលមកប៉ុណ្ណោះ។
៥ ការសួរសុខទុក្ខសាច់ញាតិ
ថ្ងៃទី ១ នៃឆ្នាំថ្មី ជនចាតិចិនទាំងអស់ត្រូវបានចំណាយពេលនៅផ្ទះជួបជុំគ្រួសារ បន្ទាប់មកនៅថ្ងៃទី ២ ទើបអាចទៅលេងសាច់ញាតិ និងនាំយកអំណោយទៅផ្ទះរបស់គ្នាទៅវិញទៅមក ឬផ្ដល់ស្រោមសំបុត្រក្រហមដល់កុមារ។
៦ ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍នានា

ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍នានា ធ្វើឡើងរហូតដល់ថ្ងៃ ១៥រោច ខែពិសាខ។ នេះក៏ជាពេលដែលមនុស្សទៅបន់ស្រន់នៅព្រះវិហារដែរ។ ដូចទៅនឹងថ្ងៃបុណ្យប្រពៃណីណាមួយដែរ ការប្រារព្ធពិធីប្រែប្រួលអាស្រ័យលើបុគ្គលម្នាក់ៗ ប៉ុន្តែក្នុងគ្រប់ករណី ម្ហូបអាហារមានវត្តមានយ៉ាងច្រើន ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំចិន៕
គ្រូ ណុប
ចុចអាន៖ហូបអាហារ និងផ្លែឈើនេះ ក្នុងថ្ងៃចូលឆ្នាំ ដូចនាំលាភសំណាងពេញមួយឆ្នាំ
ចុចអាន៖ទេវតា ៣ កន្លែង ត្រូវមានគ្រឿងដង្វាយនេះ សែនចូលឆ្នាំថ្មី ទើបនាំសុខសប្បាយ និងលាភចូលពេញបរិបូរណ៍
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


