វប្បធម៌ ជំនឿ
ហូបអាហារ និងផ្លែឈើនេះ ក្នុងថ្ងៃចូលឆ្នាំ ដូចនាំលាភសំណាងពេញមួយឆ្នាំ
ជនជាតិចិនមានជំនឿណាស់ ទាំងអាហារ ការសែនព្រេន និងទំនៀមទម្លាប់ផ្សេងៗ ដែលមានតាំងពីយូរយារណាស់មកហើយ។ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំចិន បើសិនក្រុមគ្រួសារណាបានហូបអាហារនាំសំណាង គ្រួសារនោះនឹងជួបតែរឿងល្អៗ ការរកស៊ីឬលក់ដូរមានម៉ូយមកទិញឥតដាច់មិនខាន។ នេះគេហៅថា សំណាងពេញមួយឆ្នាំ ពីការហូបអាហារនាំសំណាង នាំលាភ នាំជ័យ ផងដែរ។
១ ក្រូច

ក្រូចមានរសជាតិផ្អែមមុត ជាតម្រូវការទាំងការបរិភោគ និងការដាក់សែនក្នុងឱកាសបុណ្យចូលឆ្នាំចិន។ បើមានស្លឹកលើផ្លែនីមួយៗរិតតែល្អ ព្រោះស្លឹកតំណាងឲ្យអាយុវែង។ សូមចងចាំថា កុំដាក់ក្រូចបួនផ្លែ ព្រោះលេខបួន ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការស្លាប់។
២ ក្រូចថ្លុង

ក្រូចថ្លុងត្រូវបានគេចាត់ទុកថា ជាផ្លែឈើដែលពេញនិយមសម្រាប់ជនជាតិចិន ពីព្រោះតែពាក្យចិន សម្រាប់ Pomelo គឺជាពាក្យតំណាងឲ្យភាពរុងរឿង និងកេរ្តិ៍ឈ្មោះល្អ ទាំងជីវិត ឬអាជីពការងារ។
៣ សាច់មាន់

សត្វស្លាបមួយនេះ ជាអាហារដែលគេនិយមបម្រើជាប្រពៃណី សម្រាប់ពិធីបុណ្យចូលឆ្នាំចិន ជាពិសេសក្បាលនិងជើងតំណាងឲ្យសាមគ្គីភាព និងអាពាហ៍ពិពាហ៍យូរអង្វែងនៅក្នុងក្រុមគ្រួសារ។
៤ គាវចំហុយ

គាវចំហុយ ជាអាហារដែលជនជាតិចិនមានជំនឿថា នឹងនាំមកនូវទ្រព្យសម្បត្តិនិងវិបុលភាព។ គាវជាអាហារប្រពៃណីតាំងជំនាន់រាជវង្សមីង ដែលគេមានជំនឿថា ហូបកាន់តែច្រើនកាលណា លាភជ័យនៃជ័យជម្នះ កាន់តែច្រើនកាល់ហ្នឹង!
៥ ត្រីចំហុយទឹកស៊ីអ៊ីវ

ត្រីបើចំហុយទាំងមូលមានន័យថា នាំមកនូវភាពសំបូររុងរឿង សុភមង្គល ចាប់តាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំ។ ពាក្យថាត្រីនៅក្នុងភាសាចិន គឺជាពាក្យដែលនាំតែរឿងល្អៗ ចូលមកសម្រាប់អ្នកណាបានទទួលទាន អាហារមួយមុខនេះ។
៦ មីអាយុវែង

មីអាយុវែង ជាមីមួយប្រភេទ ដែលជាតិចិនមិនអាចអត់បានក្នុងពិធីធំៗ។ មីអាយុវែង ជានិមិត្តរូបសម្រាប់អ្នកណាដែលទទួលទាន នឹងកាន់តែអាយុវែងដូចសរសៃមី រួមទាំងផ្ដល់នូវសុខភាពល្អថែមទៀតផង (ដោយសារតែអាហារមុខនេះ មានបន្លែច្រើន រួមទាំងគ្រឿងផ្សំល្អៗ) ។
៧ បង្គាលីងប្រៃ

បង្គាលីងប្រៃ តំណាងឲ្យភាពរស់រវើក ក៏ដូចជាសេចក្ដីសុខ និងសំណាងល្អក្នុងឆ្នាំទៅមុខ។ ពេលមានពិធីបុណ្យជាតិ ជនជាតិចិន តែងធ្វើអាហារមួយមុខនេះជាពិសេស ហើយគ្រឿងផ្សំ គឺជាម្រេចរោយពីលើ ប្រៀបដូចបន្ថែមសុភមង្គលដល់ជីវិតគ្រប់គ្នា។
៨ ថាសអាហារសម្រន់

ជាធម្មតា ថាសមានមូលឬរាងពងក្រពើ ឬចានរាងសំប៉ែត ដែលចែកចេញជាផ្នែកនៃប្រអប់ អាចដាក់គ្រាប់ធញ្ញជាតិដូចជាត្រណាប់ដូង ស្ករគ្រាប់ គ្រាប់ឪឡឹកក្រហម គ្រាប់ឈូក ដែលតំណាងឲ្យសុភមង្គល ការមានកូនចៅវង្សត្រកូលល្អៗ និងសម្រាប់អាយុវែង ដល់សមាជិកគ្រួសារនៃកូនចៅចិននីមួយៗ៕
គ្រូ ណុប
ចុចអាន៖ផ្កា-ផ្លែឈើ នាំសំណាងពេញមួយជីវិត ក្នុងឱកាសចូលឆ្នាំ ចិន ខាងមុខនេះ
ចុចអាន៖បម្រាម និងអប្បិយជំនឿបញ្ចៀសគ្រោះចង្រៃ កូនចៅ ចិន ត្រូវដឹង មុនចូលឆ្នាំប្រពៃណីមកដល់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


