សន្តិសុខសង្គម
នគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបឆ្នោតឡូតូចំនួន៦ក្រុង-ស្រុក
កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង បានដឹកនាំកម្លាំង និងកម្លាំងអធិការក្រុង-ស្រុកទាំង៩ ចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងឆ្នោតឡូតូដែលមានបង្កប់ល្បែងស៊ីសងខុសច្បាប់ និងធ្វើកិច្ចសន្យាអប់រំម្ចាស់ទីតាំងឲ្យបញ្ឈប់សកម្មភាពនេះទាំងអស់។ ការចុះបង្ក្រាបនេះនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ការចុះបង្ក្រាបទីតាំងបង្កប់ល្បែងឆ្នោតឡូតូតាមអនឡាញសុីសងខុសច្បាប់មានចំនួន៦ទីតាំង រួមមាន
ក្រុងប៉ោយប៉ែត ចំនួន ៦ទីតាំង ក្រុងសិរីសោភ័ណ ចំនួន ៩ទីតាំង ស្រុកមង្គលបូរី ចំនួន ២ទីតាំង ស្រុកម៉ាឡៃ ចំនួន ៦ទីតាំង ស្រុកព្រះនេត្រព្រះ ចំនួន ៣ទីតាំង ស្រុកថ្មពួក ចំនួន ២ទីតាំង។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត បានបន្តទៀតថា ការចុះបង្ក្រាបទីតាំងបង្កប់ល្បែងឆ្នោតឡូតូនោះឲ្យម្ចាស់មកអប់រំ និងធ្វើកិច្ចសន្យាមិនបន្តលែងទៀត កម្លាំងនគរបាល អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានឲ្យកម្លាំងនគរបាលចុះធ្វើការស្រាវជ្រាវរុករកទីតាំងណាដែលលួចលាក់បង្កប់ល្បែងឆ្នោតឡូតូ ពិសេសនៅតាមផ្ទះគ្រប់ ក្រុងស្រុកទាំង៩ត្រូវចុះបង្ក្រាបជាបន្ទាន់ ។

លោកស្នងការរងបន្ថែមថា ក្នុងនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចេញបំរាមមិនត្រូវផ្ដល់ទីតាំងឬកន្លែងឲ្យលេងល្បែងឆ្នោតឡូតូតាមអនឡាញ គ្រប់រូបភាពណាក៏ដោយ បើនៅតែបន្តលួចលាក់ធ្វើអាជីវកម្មលេងល្បែងឆ្នោតឡូតូតាមអនឡាញទៀតដែលច្បាប់ហាមឃាត់សមត្ថកិច្ចនឹងយកម្ចាស់ទីតាំងទាំងអស់ អនុវត្តទៅតាមច្បាប់ និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕
អត្ថបទ៖ វ៉ាន់ ណាង






-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


