សន្តិសុខសង្គម
គណៈបញ្ជាការឯកភាពខណ្ឌកំបូល ឃាត់ខ្លួនអាវុធហត្ថក្រុងម្នាក់ និងបក្សពួក បើកល្បែង(ឡូតូ)
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល ដឹកនាំដោយ លោក គង់ ចាន់សុភារី អភិបាលរងខណ្ឌកំបូល បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ឡូតូ) ឃាត់ខ្លួនមនុស្ស ២ នាក់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៤។

ដោយមានបទបញ្ជាពី លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានចាត់ លោក គង់ ចាន់សុភារី អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ឡូតូ) ឃាត់ខ្លួនមនុស្សប្រុស-ស្រី ២ នាក់ រួមនឹងវត្ថុតាងពាក់ព័ន្ធ។
ជនសង្ស័យទាំង ២ នាក់ រួមមាន ៖ ទី១.ឈ្មោះ ហួន ឌីម៉ូវ ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរអាវុធហត្ថក្រុង ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ទី២.ឈ្មោះ ម៉ម សោភា ភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យទាំង ២ នាក់ រួមទាំងវត្ថុតាងពាក់ព័ន្ធ នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក រួចបញ្ជូនបន្តមកអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីសាកសួរបន្ត៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


