សន្តិសុខសង្គម
គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះបង្រ្កាបល្បែងសុីសង ឡូតូ ដកហូតសម្ភារមួយចំនួន
គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះបង្រ្កាបល្បែងសុីសង ឡូតូ ខុសច្បាប់មួយកន្លែងដកហូតបានសម្ភារៈមួយចំនួន។ ការចុះបង្រ្កាបនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវបេតុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានពលរដ្ឋរាយការណ៍ថា ចំណុចផ្ទះគ្មានលេខខាងលើបានបង្កប់ល្បែងសុីសង ឡូតូ ខុសច្បាប់ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានដាក់បទបញ្ជាអោយ លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌ និងលោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌ ដឹកនាំកម្លាំងចុះបង្រ្កាបដល់ទីតាំងតែម្ដង។
ក្នុងវង្វង់ប្រតិបត្តិការណ៍ខាងលើនេះ ក្រោយត្រួតពិនិត្យរួចរាល់កម្លាំងបានដកហូតសម្ភារមួយចំនួន រួមមាន៖ កុំព្យូរទ័រ ចំនួន១គ្រឿង ព្រីភ្លើង ចំនួន០១ដុំ តុ ចំនួន១។ វត្ថុតាងដែលបានដកហូត បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធី៕
អត្ថបទ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


