Connect with us

ព័ត៌មានជាតិ

​ក្រសួងណែនាំឱ្យពលរដ្ឋ និងក្មេងៗពាក់អាវក្រាស់ៗ ខណៈរដូវរំហើយចូលមកដល់​

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ​រដូវរំហើយបានចូលមកដល់ជាមួយនឹងខ្យល់​មូសុងឦសានបក់នាំមកនូវធាតុអាកាសត្រជាក់ហើយស្ងួតមកលើកម្ពុជា។

សម្រាប់កូនក្មេងតូចៗ និងកងទ័ពឈរជើងនៅតំបន់ខ្ពង់រាប សូមយកចិត្តទុកដាក់ថែរក្សាសុខភាព​ចំពោះធាតុអាកាសត្រជាក់ដែលអាចបង្ករជាជំងឺនានា ដោយប្រើសម្លៀកបំពាក់ខោអាវក្រាស់ៗ និងពាក់ម៉ាស់ជាប្រចាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនដែលគ្របដណ្តប់លើប្រទេសកម្ពុជាចុះថមថយ ជាមួយនឹងខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣៖ តំបន់វាលទំនាបមាន សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី និងមានចុះអ័ព្ទពេលព្រឹកនៅតាមបណ្តាខេត្តជាប់ក្បែរនឹងជួរភ្នំដងរែក។

តំបន់ខ្ពង់រាបមាន សីតុណ្ហភាពអប្បបរមាពី១៩-២២°C និងសីតុណ្ហភាពអតិបរមាពី២៩-៣១°C ហើយខ្យល់បក់មកពី​ទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី រីឯតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានចុះអ័ព្ទ ជាមួយនឹងធាតុអាកាសត្រជាក់នៅពេលព្រឹក។

ដោយឡែកតំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី ហើយនៅលើផ្ទៃសមុទ្រមានខ្យល់បក់បោក និងរលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម