Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះអន្តរាគម៍សង្គ្រោះស្រូវវស្សា ដែលកំពុងខ្វះខាតទឹកជិត ២ពាន់ហិកតា ក្នុងខេត្តកំពង់ធំ

បានផុស

នៅ

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងកិច្ចអន្តរាគមន៍សង្គ្រោះស្រូវរដូវវស្សាជិត ២ពាន់ហិកតា ដែលកំពុងជួបប្រទះការខ្វះខាតទឹក នៅក្នុងភូមិសាស្ត្រស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ការចុះអន្តរាគមន៍នេះ ធ្វើឡើងកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ គិតត្រឹមដើមខែកក្កដានេះ ស្ថានភាពរបាយទឹកភ្លៀងមានការថយចុះ បណ្តាលឱ្យផ្ទៃដីដាំដុះស្រូវវស្សារបស់ប្រជាពលរដ្ឋរងផលប៉ះពាល់សរុបចំនួន ១៥ ០៧៣ ហិកតា ក្នុងនោះផ្ទៃដីដែលកំពុងជួបប្រទះការខ្វះខាតទឹកខ្លាំង និងត្រូវការសង្គ្រោះបន្ទាន់មានចំនួន ១ ៧២៥ ហិកតា។

ឆ្លើយតបនឹងស្ថានភាពបន្ទាន់នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បាន​ប្រើប្រាស់​ម៉ាស៊ីនបូមទឹកចល័តចំនួន ៦គ្រឿង ជាកិច្ចអន្តរាគមន៍។

ក្នុងឱកាសចុះពិនិត្យផ្ទាល់ ដោយពិនិត្យឃើញតម្រូវការទឹកមានកម្រិតខ្ពស់ និងដើម្បីសង្គ្រោះស្រូវប្រជាកសិករឱ្យបានទាន់ពេលវេលា លោករដ្ឋលេខាធិការ បានណែនាំ​មន្ទី​រ​ឱ្យដំឡើងម៉ាស៊ីនបូមទឹកកម្លាំងខ្លាំងចំនួន ១គ្រឿង បន្ថែមទៀតជាបន្ទាន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម