ជីវិតកម្សាន្ដ
Adele បញ្ជាក់ច្បាស់ៗថា នាងពិតជារៀបការជាមួយ Rich Paul មែន
យោងតាមអ្នកចូលរួមកម្មវិធីរបស់តារាកំប្លែងអង់គ្លេស Alan Carr នៅទីក្រុង Los Angeles ថ្មីៗនេះ បានឲ្យដឹងថា Adele ធ្វើការប្រកាសពីមង្គលការរបស់ខ្លួនជាសាធារណៈហើយ ។

ក្នុងកម្មវិធី Alan បានសួរទៅកាន់អ្នកចូលរួមទាំងអស់ថា តើមាននរណាទើបតែរៀបការថ្មីថ្មោងទេ? ស្រាប់តែ Adele ឆ្លើយថា “ខ្ញុំបានរៀបការ” ។
ការប្រកាសនេះ ស្ថិតនៅក្នុងចំណោមមនុស្សប្រហែល ៧៥ នាក់ឯណោះ ប៉ុន្តែ Adele មានភាពក្លាហានដោយសារ Alan ជាមិត្តស្និទ្ធស្នាលរបស់នាង ។
មែនទែនទៅ Adele មានកូនប្រុសម្នាក់ជាមួយអតីតស្វាមីឈ្មោះ Simon Konecki ។ ក្រោយពីការលែងលះគ្នា តារាចម្រៀងវ័យ ៣៥ ឆ្នាំរូបនេះបានប្រកាសទាក់ទង Rich Paul នៅឆ្នាំ ២០២១ ថែមទាំងអះអាងថា នាងមិនដែលស្រលាញ់នរណាខ្លាំងដូច Rich Paul ទេ ។

ដូច្នេះការប្រកាសខាងលើ បានជួយបកស្រាយចម្ងល់ពីពេល Adele ហៅ Rich Paul ថា “ប្ដី” កាលពីយប់ថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ក្នុងការប្រគំតន្ត្រីនៅ Las Vegas ហើយ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ Adele ហៅ Rich Paul ថា “ប្ដី” ពេញៗមាត់ អំឡុងការប្រគំតន្ត្រីនៅទីក្រុង Las Vegas
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


