ជីវិតកម្សាន្ដ
Adele ធ្លាប់ធ្វើការព្យាបាលផ្លូវចិត្ត ៥ ដងក្នុងមួយថ្ងៃ បន្ទាប់ពីលែងលះជាមួយជាមួយអតីតស្វាមី
ថ្មីៗនេះ កាសែត New York Post បានរាយការណ៍ថា តារាចម្រៀង Adele បានទម្លាយថា នាងបានទទួលការព្យាបាលផ្លូវចិត្តចំនួន ៥ ដងក្នុងមួយថ្ងៃ នៅពេលដែលនាងបានលែងលះជាមួយអតីតស្វាមី Simon Konecki ក្នុងឆ្នាំ ២០១៩ ។

ក្នុងអំឡុងពេលកម្មវិធី “Weekend with Adele” តារាចម្រៀងរូបនេះបានចែករំលែកជាមួយទស្សនិកជនថា “បច្ចុប្បន្នខ្ញុំកំពុងចាប់ផ្តើមត្រឡប់ទៅព្យាបាលផ្លូវចិត្តវិញ បន្ទាប់ពីរយៈពីរបីឆ្នាំមុន ក្នុងអំឡុងពេលរៀបចំសម្រាប់ការលែងលះខ្ញុំធ្លាប់ធ្វើការព្យាបាលចំនួន ៥ ដងក្នុងមួយថ្ងៃ” ។

Adele បានបង្ហើបថា ការសម្ដែងនៅក្នុងព្រឹត្តិការណ៍ធំៗធ្វើឲ្យនាងខ្លាច។ ដូច្នេះហើយនាងត្រូវការព្យាបាល ដើម្បីធ្វើឲ្យចិត្តរបស់នាងស្ងប់។ តារាចម្រៀងរូបនេះបានពន្យល់ថា “ខ្ញុំមានអារម្មណ៍ងាយស្រួលណាស់នៅពេលនិពន្ធបទភ្លេង ប៉ុន្តែការសម្ដែងផ្ទាល់ពិតជាធ្វើឲ្យខ្ញុំភ័យខ្លាច»។

តារាចម្រៀងរូបនេះបានបញ្ជាក់ថានាងចាប់ផ្តើមវិលទៅព្យាបាលចិត្តវិញក្នុងការខិតខំបង្ខំខ្លួនឱ្យមានទទួលខុសក៏ដូចជាទំនុកចិត្តទៅលើការនិយាយក្នុងកម្មវិធី “Weekend with Adele” ជារៀងរាល់សប្តាហ៍ដើម្បីធ្វើឱ្យប្រាកដថានាងអាចផ្តល់ការសម្ដែងល្អបំផុតទៅដល់ទស្សនិកជន។

យ៉ាងណាមិញ ទាក់ទងនិងបញ្ហានេះ Adele ធ្លាប់លុបចោលការប្រគុំតន្ត្រីនៅឯ Colosseum នៅក្នុងទីក្រុងLas Vegas ដោយបានបង្ហោះវីដេអូសុំទោសទស្សនិកជន ជាមួយគ្នានេះអ្នកគ្រប់គ្រងរបស់នាងបានពន្យល់ថា តារាចម្រៀងជនជាតិអង់គ្លេសរូបនេះ បានសម្រេចចិត្តលុបចោលកម្មវិធី ដោយសារតែមិនចង់សម្ដែងទេ ខណៈនាងមិនសប្បាយចិត្ត៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖អតីតស្វាមីអ្នកស្រី Angelina Jolie មានទំនាក់ទំនងស្នេហាថ្មីអាយុក្មេងជាង ២៦ ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


