ជីវិតកម្សាន្ដ
Adele ហៅ Rich Paul ថា “ប្ដី” ពេញៗមាត់ អំឡុងការប្រគំតន្ត្រីនៅទីក្រុង Las Vegas
Adele បានហៅ Rich Paul ថា “ប្ដី” នៅយប់ថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ក្នុងការប្រគំតន្ត្រីនៅ Las Vegas ធ្វើឲ្យមហាជនឆ្ងល់ ព្រោះមិនឃើញនាងរៀបការ ។

ពេលនោះមានស្ត្រីម្នាក់ស្ថិតក្នុងចំណោមទស្សនិកជនស្រែកសួរ Adele ថា “តើអ្នកនឹងរៀបការជាមួយខ្ញុំទេ?” Adele បានតបវិញថា “អ្នកមិនអាចរៀបការជាមួយខ្ញុំទេ ។ ខ្ញុំជាមនុស្សស្រីពិតណា អូនសម្លាញ់ ហើយប្ដីរបស់ខ្ញុំក៏នៅទីនេះដែរ។” ស្រាប់តែអ្នកគាំទ្រដដែលសួរទៀតថា “តើអ្នកសាករៀបការជាមួយខ្ញុំបានទេ?” ដូច្នេះ Adele ក៏ឆ្លើយម្ដងទៀតថា “អត់ចង់សាករៀបការជាមួយទេ ខ្ញុំរៀបការជាមួយ Rich ហើយ ឆ្កួតមែន កុំរំខានខ្ញុំទៀត។”

សូមបញ្ជាក់ថា Adele និង Rich Paul ដែលជាភ្នាក់ងាររបស់ LeBron James បានទាក់ទងគ្នា ២ ឆ្នាំមកហើយ ពួកគេបង្ហាញពីទំនាក់ទំនងស្នេហាជាសាធារណៈនៅខែកក្កដា ឆ្នាំ ២០២១ ក្នុងការប្រកួតកីឡាបាល់បោះថ្នាក់ជាតិ ។
Adele បានជួប Rich ដំបូងនៅកន្លែងរាំក្នុងពិធីខួបកំណើតរបស់មិត្តភ័ក្តិ នាងតែងតែសរសើរសង្សាររបស់ខ្លួនថា កំប្លែង និងឆ្លាត សូម្បីតែស្នេហារវាងពួកគេ ក៏មានភាពងាយស្រួល និងល្អជាងស្នេហាមុនៗរបស់នាងទៀតផង ។

កាលពីខែមុន តារាចម្រៀង Skyfall រូបនេះ បានបង្ហើបថាខ្លួនចង់មានកូនម្នាក់ទៀត ខណៈបច្ចុប្បន្ននាងមានកូនប្រុសអាយុ ១០ ឆ្នាំម្នាក់ឈ្មោះ Angelo ហើយ ដែលបន្សល់ទុកពីអាពាហ៍ពិពាហ៍ ៣ ឆ្នាំរបស់នាងជាមួយ Simon Konecki ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ តារាចម្រៀង Adele ត្រៀមចាប់អាជីពក្នុងវិស័យអប់រំ ក្រោយឈប់ពីសិល្បៈ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


